បង្ក្រាបបានជនបរទេស២នាក់ រឹបអូសបានថ្នាំញៀនជាច្រើនប្រភេទ
សន្តិសុខសង្គម
112

ខេត្តកំពត ៖ ដោយបានការយកចិត្តទុកដាក់ ណែនាំនិងបញ្ជាយ៉ាងម៉ឺងម៉ាត់ពី លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត ក្នុងការបង្រ្កាបនូវរាល់បទល្មើសគ្រប់ប្រភេទ នៅវេលាម៉ោង ១៦ និង ៣០នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពត ដឹកនាំដោយលោកវរសេនីយ៍ឯក ទឹម សុភាព ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ បង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (វិធានការញុះញុង) ចំនួន ០១ករណី ស្ថិតនៅចំណុចភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ។ នេះបើយោងតាមផេកផ្លូវការរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ។

ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ IGOR KONONOV ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ជនជាតិហ្វាំងឡង់ ។

ក្នុងនោះចាប់យកវត្ថុតាងរួមមាន៖

- គ្រឿងញៀនប្រភេទ លីហ្សែហ្សិដ(lysergide) ១សន្លឹក

- កញ្ឆាក្រៀម ២ កញ្ចប់

- ផ្សិតចំនួន ១

- ទឹកសារធាតុលីហ្សែរហ្សិដនៅក្នុងសឺរាំង

- ម៉ូតូ ១ គ្រឿង

-ទូរស័ព្ទដៃ ០១គ្រឿង

- ខ្សៀសម្រាប់ជក់កញ្ឆា ១

- លិខិតឆ្លងដែន ១

បន្ទាប់ពីបានសាកសួរជនសង្ស័យរួចមក នៅវេលាម៉ោង១៧ និង ៣០នាទី កម្លាំងសមត្ថកិច្ចយើងបានបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ស្ថិតនៅក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ។

ជនសង្ស័យមានឈ្មោះ KALENKINIVAN ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ រុស្ស៊ី រស់នៅភូមិ កំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ។

ក្នុងនោះ ដកហូតវត្ថុតាងរួមមាន៖

- ជញ្ជីងអេឡិចត្រូនិក ៣ គ្រឿង

- កញ្ឆាក្រៀម ៤ កញ្ចប់និងកន្លះចាន

- ឧបករណ៍សម្រាប់ជក់ ១ កំប្លេរ

- ក្រដាសសម្រាប់មូលកញ្ឆា ៥ ដុំ

- ខ្សៀរសម្រាប់ជក់កញ្ឆា ៨

- ឧបករណ៍សម្រាប់កិនកញ្ឆា ២គ្រ

- សឺរាំងសម្រាប់ចាក់ ១

- ទូរស័ព្ទ ១គ្រ និងប័ណ្ណការងារ ១ ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង កម្លាំងជំនាញយើងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ៕


Telegram