ព្យាយាមម្តងរួចមកហើយមិនសម្រេច លើកនេះស្លា......ប់ចោលប្រពន្ធ ដោយសារជំពាក់លុយគេច្រើនពេក !
សន្តិសុខសង្គម
270

រាជធានីភ្នំពេញ ៖ បុរសម្នាក់ បានចងកសម្លាប់ខ្លួនស្លាប់ចោលប្រពន្ធយ៉ាងអាណោចអាធ័ម ក្រោយព្យាយាមសម្លាប់ខ្លួនម្តងរួចហើយ តែមិនសម្រេច ដោយសារតែវិបត្តិហិរញ្ញាវត្ថុ ជំពាក់លុយគេច្រើនពេក ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ ព្រឹក ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ៦៣ ផ្លូវលេខ០៦ បុរីហុងឡាយ ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមរបាយការណ៍ពីសមត្ថកិច្ចជំនាញ ដែលTVFB ទទួលបាន បានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ហេង ហ៊ីម ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរលក់ដូរ ទីលំនៅផ្ទះកើតហេតុខាងលើ ដោយមុនពេលកើតហេតុ ប្រពន្ធជនរងគ្រោះបានចាក់សោរបើកទ្វារបន្ទប់ដេកផ្ទះជាន់ទី២ ស្រាប់តែឃើញជនរងគ្រោះ ចង ក ជាប់នឹងចំរឹងដែកបង្អួចស្លាប់បាត់ទៅហើយ ទើបប្រញាប់រាយការណ៍ជូនសមត្ថកិច្ច ។

ភ្លាមៗគេឃើញនគរបាលប៉ុស្តិ៍ នគរបាលខណ្ឌ និងសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ ចុះមកធ្វើការពិនិត្យសាកសពយ៉ាងយកចិត្តទុកដាក់ ។

ក្នុងនោះ យោងតាមការបំភ្លឺពីឈ្មោះ សម សារឹម ភេទស្រី អាយុ៤២ឆ្នាំ ជាប្រពន្ធជនរងគ្រោះបានឲ្យដឹងថា កន្លងមកប្ដីរបស់នាងខ្ញុំ ធ្លាប់បានព្យាយាមធ្វើអត្តឃាតដោយ ចង ក ដែរ ព្រោះមានវិបត្តិរឿងជំពាក់បំណុលគេ តែមិនបានសម្រេច។ នៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៤ គាត់ជាប្រពន្ធ បានទៅខេត្តកំពង់ចាម១ថ្ងៃ, នៅវេលាម៉ោងប្រហែល០៦នឹង០០នាទី ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២៤ គាត់បានមកដល់ផ្ទះ ហើយបាននិយាយជាមួយប្ដី រួចក៏បានដេកបាត់ទៅ, នៅវេលាម៉ោងប្រហែល១១និង០០នាទី ថ្ងៃដដែល គាត់ជាប្រពន្ធភ្ញាក់ពីដេកមកចុះមកក្រោមមិនឃើញប្ដី ទើបឡើងទៅរកមើលតាមបន្ទប់ ឃើញបន្ទប់ផ្ទះជាន់ទី២ បិទចាក់សោរ ទើបយកកូនសោរចាក់បើកចូល ឃើញប្ដីចង ក ជាប់នឹងចំរឹងដែកបង្អួចស្លាប់បាត់ទៅហើយ។

សមត្ថកិច្ចបានឲ្យដឹងថា ស្ថានភាពនៅទីតាំងកើតហេតុ បន្ទប់ដេកផ្ទះជាន់ទី២ ចាក់សោរពីខាងក្នុង, នៅក្នុងបន្ទប់ជាប់បង្អួចឃើញមានសាកសពមនុស្សប្រុសម្នាក់ ចង ក ដោយខ្សែចំណងកន្សែងចងវាំងនន ជាប់នឹងចំរឹងដែកបង្អួច, នៅក្បែរជើងសាកសពមានកៅអីជ័រ១កម្ពស់៤៤ស.ម សាកសពពាក់អាវយឺតដៃខ្លី ស្លៀកខោជើងវែង សាកសពមានសភាពរឹង, សាកសពកម្ពស់១,៧០ម និងមានស្នាមជាំទ្រុឌនៅជុំវិញ ក ១កន្លែង។

ដូច្នេះតាមការពិនិត្យកន្លែងកើតហេតុ សាកសព ព័ត៌មានប្រមូលបាន និងការបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ សន្និដ្ឋានបានថា ស្លាប់ដោយសារ ចង ក (អត្តឃាត) និងប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ អែល វិចិត្រ


Telegram