ប្រហិតចម្រុះ ភ្លៅមាន់ គ្រឿងក្នុងមាន់ សាច់មឹក និងក្រញាំមាន់បកក្លាសេជិត១តោន នាំចូល ត្រូវមន្រ្តីជំនាញឃាត់ និងចាប់បាន
សន្តិសុខសង្គម
143

ខេត្តបន្ទាយមានជ័យ៖ ប្រហិតចម្រុះ ភ្លៅមាន់ គ្រឿងក្នុងមាន់ សាច់មឹក និងក្រញាំមាន់បកក្លាសេប្រមាណជាង ៩០០គីឡូក្រាមនាំចូលត្រូវបានមន្រ្តីជំនាញឃាត់ និងចាប់បាននៅខេត្តបន្ទាយមានជ័យ ។ នេះបើយោងតាមផេកផ្លូវការរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF ។

សមត្ថកិច្ចបានឲ្យដឹងថា នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ មន្រ្តីជំនាញ​ ក.ប.ប. ខេត្តបន្ទាយមានជ័យសហការជាមួយសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យសាច់បង្កកចម្រុះដែលនាំចូលតាមច្រករបៀង។

តាមលទ្ធផលនៃការត្រួតពិនិត្យឃើញថាប្រហិតចម្រុះ ភ្លៅមាន់ គ្រឿងក្នុងមាន់ សាច់មឹក និងក្រញាំមាន់បកក្លាសេទាំងអស់នោះដឹក និងផ្ទុកពុំបានត្រឹមត្រូវតាមបទប្បញ្ញត្តិបច្ចេកទេស និងនាំឱ្យផលិតផលទាំងអស់នោះបានខូចគុណភាព។

ក្រោយពីទទួលបានលទ្ធផលនៃការត្រួតពិនិត្យមន្រ្តីជំនាញបានស្នើសុំព្រះរាជអាជ្ញារងធ្វើការដុតកម្ទេចចោលភ្លាមៗតែម្ដង ៕


Telegram