បង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់(ជល់មាន់អនឡាញ) ក្នុងខណ្ឌមានជ័យ ឃាត់ខ្លួនអ្នកលេងជាច្រើននាក់និងវត្ថុតាងមួយចំនួន
រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមអនុសាសន៍ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការចង្អុលបង្ហាញពីឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤ លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះត្រួតពិនិត្យ និងអនុវត្តវិធានការរដ្ឋបាល លើទីតាំងដែលមានការបង្កប់នូវល្បែងភ្នាល់ស៊ីសងខុសច្បាប់ (ជល់មាន់អនឡាញ) ស្ថិតភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងនោះ កម្លាំងជំនាញ បានឃាត់ខ្លួនអ្នកលេងល្បែងជាច្រើននាក់ និងដកហូតវត្ថុតាង កុំព្យូទ័រ មានបើកលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់អនឡាញ) យកទៅរក្សាទុកនិងចាត់ការតាមនីតិវិធី ៕ វិចិត្រ