សមត្ថកិច្ចចុះត្រួតពិនិត្យទីតាំងអាជីវកម្មជួសជុលស៊ីមាំង និងស៊ីផ្លេ, ទីតាំងលក់សម្ភារៈគ្រឿងបន្លាស់ផ្សេងៗក្នុងភូមិសាស្ត្រខណ្ឌ៧មករា
រាជធានីភ្នំពេញ ៖ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដឹកនាំដោយលោកវសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា សហការជាមួយគណៈបញ្ជាការឯកភាពសង្កាត់-ខណ្ឌ ចុះត្រួតពិនិត្យទីតាំងអាជីវកម្មជួសជុលស៊ីមាំង និងស៊ីផ្លេ, ទីតាំងលក់សម្ភារគ្រឿងបន្លាស់ផ្សេងៗ ដោយធ្វើការអប់រំណែនាំដល់ម្ចាស់អាជីវកម្ម ហាមដាច់ខាតមិនអនុញ្ញាតឱ្យមានការកែឆ្នៃសម្ភារខុសលក្ខណៈដើម៕