ក្រុមហ៊ុន ហ៊ិននីគែន ចូលរួមការលើកស្ទួយអង្ករកម្ពុជា
ក្នុងការផលិតស្រាបៀរ Anchor White
ភ្នំពេញ ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៤ – អាន់ឆ័រវ៉ាយ (Anchor White) ទទួលបានការកោតសរសើរពីក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ និងសហព័ន្ធស្រូវអង្ករកម្ពុជា ឆ្លើយតបទៅនឹងការយកអង្ករបាត់ដំបងដ៏ល្បីល្បាញមកធ្វើជាគ្រឿងផ្សំចម្បងដើម្បីផលិតបាន អាន់ឆ័រវ៉ាយដែលមានរសជាតិស្រាល ស្រទន់ ស្រស់ស្រាយ។
ក្នុងសន្និសីទសារព័ត៌មានដែលធ្វើទ្បើង នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង អ្នកឧកញ៉ា ភួ វាសនា អនុប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធ ស្រូវអង្ករ បានប្រគល់លិខិតសសើរដល់ លោក Andy Hewson ដែលជាអគ្គនាយកគ្រប់គ្រងនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ។ វិញ្ញាបនបត្រនេះជាការឆ្លើយតបចំពោះការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក្នុងការប្រើប្រាស់ និងលើកកម្ពស់អង្ករក្នុងស្រុកសម្រាប់ផលិតស្រាបៀររបស់ខ្លួន ជាពិសេសអង្ករដែលមានប្រភពមកពីវាលស្រែដែលមានជីជាតិរបស់ខេត្តបាត់ដំបង។
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារា បានមានប្រសាសន៍ថា៖ “យើងខ្ញុំសូមកោតសរសើរដល់ក្រុមហ៊ុនស្រាបៀរ ហ៊ិននីគែន ខេមបូឌា ចំពោះការប្តេជ្ញាចិត្តក្នុងការគាំទ្រ និងការលើកស្ទួយវិស័យកសិកម្មក្នុងស្រុក។ តាមរយៈការប្រើប្រាស់អង្ករកម្ពុជាសម្រាប់ផលិតស្រាបៀរ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មិនត្រឹមតែជួយដល់កសិករក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង បានបង្ហាញពីមរតកកសិកម្មដ៏សម្បូរបែបរបស់ប្រទេសយើងផងដែរ។ នេះជាយន្តការឈ្នះឈ្នះ ទាំងសម្រាប់បរិស្ថាន និងសេដ្ឋកិច្ចរបស់កម្ពុជាយើង។”
អ្នកឧកញ៉ា ភួ វាសនា អនុប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ចំពោះការប្តេជ្ញាចិត្តឥតងាករេក្នុងការលើកស្ទួយស្រូវអង្ករកម្ពុជា និងគាំទ្រកសិករកម្ពុជា។ លោកបញ្ជាក់ថា ការលះបង់នេះជាសក្ខីភាពបញ្ជាក់ពីការខិត្តខំ និងលះបង់របស់កសិករខ្មែរដែលផលិតបានជាអង្ករល្អបំផុតនៅអាស៊ីបានយ៉ាងជាប់លាប់។ ជាពិសេស អង្ករបាត់ដំបងដែលបាននឹងកំពុងធ្វើឲ្យកក្រើកឆាកអន្តរជាតិ សម្រាប់គុណភាព ក្លិន និងរសជាតិដ៏ពិសេសរបស់វា ដូចដែលបានបង្ហាញនៅក្នុងការឈ្នះពានរង្វាន់អង្ករល្អបំផុតរបស់ពិភពលោកចំនួនប្រាំដង ក្នុងទសវត្សរ៍ចុងក្រោយនេះ។
កញ្ញា Kelly Chng ប្រធានផ្នែកគ្រប់គ្រងម៉ាកយីហោនៃ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានបញ្ជាក់ផងដែរថា “នៅកម្ពុជាគេតែងតែនិយាយតៗគ្នាថា មានបាយឆ្ងាញ់ ម្ហូបអ្វីក៏ឆ្ងាញ់តាមហ្នឹងដែរ។ នេះបង្ហាញពីសារសំខាន់ និងការរឱ្យតម្លៃខ្ពស់ លើគុណភាពអង្ករនៅក្នុងសង្គមខ្មែរយើង។ យើងពេញចិត្តក្នុង ការបង្កើតស្រាបៀរដែល សាកសមយ៉ាងល្អឥតខ្ចោះជាមួយនឹងមុខម្ហូបដ៏សម្បូបែបរបស់ប្រទេសកម្ពុជា មានទាំងរសជាតិ ផ្អែម ប្រៃ ជូរ ហឹរ។ ហើយនេះ ជាមូលហេតុដែលយើងជ្រើសរើសប្រើប្រាស់អង្ករដែលមានប្រភពពីដីស្រែមានជីជាតិរបស់កម្ពុជា ជាចម្បងពីទីក្រុងច្នៃប្រឌិតរបស់ UNESCO គឺទីក្រុងបាត់ដំបង ដើម្បីផលិតស្រាបៀរ Anchor White ដែលជាលទ្ធផលទទួលបានស្រាបៀរដែលមានរសជាតិស្រាលស្រទន់ ស្រសស្រាយ ស្រួលលេប។
លោក Andy Hewson អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានបន្ថែមផងដែរថា “យើងមាន សេចក្តីសោមនស្សរីករាយក្នុងការទទួលលិខិតសសើរនេះពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហព័ន្ធស្រូវអង្ករកម្ពុជា ជាពិសេសនៅក្នុងឆ្នាំដ៏មានអត្តន័យនេះ ខណៈដែលយើងនឹងប្រារព្ធខួប ៣០ឆ្នាំនៃការវិនិយោគនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៤ មក ក្នុងនោះគោលបំណងរបស់យើងនៅ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺបង្កើតភាពរីករាយក្នុងឱកាសជួបជុំ និងធ្វើឱ្យពិភពលោកកាន់តែប្រសើរជាងមុន។ អស់រយៈពេលជាង ៣០ ឆ្នាំមកនេះយើងមានមោទនភាពដែល បានដើរតួនាទីយ៉ាងសកម្មក្នុងការគាំទ្រសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា រួមទាំងការគាំទ្រការងារដោយប្រយោលជាច្រើននៅក្នុងការផ្តល់តម្លៃអង្ករក្នុងស្រុកឱ្យសមទៅនឹងច្រវាក់ផលិតកម្ម និងសហគមន៍កសិកម្ម”។
មហិច្ឆតា 'ការធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ' រយៈពេលវែងរបស់ ហ៊ិននីគែន ខេមបូឌា មានគោលបំណងបង្កើនការរួមចំណែកជាវិជ្ជមានតាមរយៈសសរស្តម្ភសំខាន់ៗចំនួនបីគឺ និរន្តរភាពបរិស្ថាន និរន្តរភាពសង្គម និងការប្រើប្រាស់ប្រកប ដោយការទទួលខុសត្រូវ។ នៅលើកម្រិតអន្តរជាតិ ហ៊ិននីគែនជាក្រុមហ៊ុនផលិតស្រាបៀរពិភពលោកដំបូងគេដែលមានគោលដៅក្នុងការធ្វើអោយអព្យាក្រឹតកាបូនសូន្យ និង FLAG (ព្រៃឈើ ដី និងកសិកម្ម) ដែលត្រូវបានអនុម័តដោយគំនិតផ្តួចផ្តើមវិទ្យាសាស្រ្តផ្អែកលើគោលដៅ (SBTi) ។
ដើម្បីគាំទ្របន្ថែមទៀតដល់កំណើនប្រកបដោយបរិយាប័ន្ន និងនិរន្តរភាពសម្រាប់វិស័យកសិកម្មកម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានចាប់ដៃគូជាមួយអង្គការភាពជាដៃគូរដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា(CPSA) ដើម្បីគាំទ្រកសិករ ដែលជាសមាជិកនៃសហគមន៍កសិកម្មក្នុងខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ដោយផ្តល់ឱ្យកសិករទទួលបានធនធាន ដែលអាចឱ្យពួកគេបង្កើនទិន្នផល ផលិតភាព និងប្រាក់ចំណូលកាន់តែប្រសើរទ្បើង។ ដើម្បីបង្កើតចរន្តបណ្តាញតម្លៃស្រូវក្នុងស្រុក ហ៊ិននីគែន ខេមបូឌា - សហការជាមួយក្រុមហ៊ុន Berkeley Energy Commercial Industrial Solutions (BECIS) - ក៏បានប្រើប្រាស់អង្កាមពីរោងម៉ាស៊ីនកិនស្រូវក្នុងស្រុក និងកសិករដើម្បីបង្កើតថាមពលកកើតឡើងវិញ (កំដៅ) នៅរោងចក្រជីវម៉ាសរបស់ក្រុមហ៊ុនក្នុងរាជធានីភ្នំពេញ។ ការប្រើប្រាស់អង្កាមប្រែក្លាយកាកសំណល់សរីរាង្គដែលនឹងត្រូវបោះចោលទៅជាប្រភពចំណូលបន្ថែមសម្រាប់សហគមន៍មូលដ្ឋាន។
Anchor White ក៏ត្រូវបានចេញើលក់ក្នុងដបថ្មីដែលអាចប្រមូលមកប្រើប្រាស់ឡើងវិញបានក្នុងខែនេះផងដែរ។ ជាមួយនឹងការវេចខ្ចប់ដែលជាកត្តារួមចំណែកដ៏សំខាន់ដល់ការបោះជំហាននៃចរន្តបណ្តាញតម្លៃពេញលេញរបស់អ្នកផលិត ដូច្នេះហើយ ការពន្លឿនការវេចខ្ចប់ដែលអាចកែច្នៃប្រើប្រាស់ឡើងវិញបានគឺជាគន្លឹះក្នុងការសម្រេចបាននូវគោលដៅក្នុងការបង្កើនការប្រើប្រាស់ឡើងវិញរយៈពេលវែង។ កម្មវិធីប្រមូលដបត្រលប់មករិញត្រូវបានចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជាកាលពីខែកុម្ភៈ ឆ្នាំ ២០២៣ ដែលឥឡូវនេះយើងបាននាំមុខក្នុងចំណោមក្រុមហ៊ុនផលិតអាហារ និងភេសជ្ជៈ និងអាជីវកម្មបដិសណ្ឋារកិច្ចក្នុងស្រុក។ បារ និងភោជនីយដ្ឋានដែលចូលរួមក្នុងកម្មវិធីនេះ នឹងប្រគល់ដបមកវិញមកកាន់ហ៊ិននីគែន ខេមបូឌា (Heineken®, Tiger, ABC, និង Anchor) ពីការលក់នៅក្នុងហាងរបស់ពួកគេ។
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បន្តប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ។ នៅទូទាំងពិភពលោក ក្រុមហ៊ុនពង្រឹងនូវសកម្មភាពការពិសាក្នុងកម្រិតសមស្រប និងគ្មានជាតិអាល់កុល ដើម្បីឈានដល់អតិថិជន១ពាន់លាននាក់ជារៀងរាល់ឆ្នាំតាមរយៈសារ “បើពិសាគ្រឿងស្រវឹង សូមកុំបើកបរ”។ ចំណែកឯសកម្មភាពក្នុងស្រុកវិញ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក៏បង្កើតភាពជាដៃគូរយៈពេលមួយឆ្នាំថ្មីជាមួយ Grab Cambodia ពីដើមឆ្នាំនេះ ដើម្បីលើកកម្ពស់ដល់អតិថិជន និងអ្នកប្រើប្រាស់ អាចទទួលបានភាពរីករាយក្នុងការជួបជុំជាមួយនឹងការទទួលខុសត្រូវ និងមិនពិសាគ្រឿងស្រវឹង ហើយបើកបរ តាមរយៈការប្តេជ្ញាចិត្តលើឧស្សាហកម្មទាំងមូលក្នុងការធ្វើការរួមគ្នាឆ្ពោះទៅរកការអនុវត្តឧស្សាហកម្មនេះឱ្យកាន់តែរឹងមាំ និងប្រកបដោយការទទួលខុសត្រូវ។
អំពី ហ៊ិននីគែន ខេមបូឌា
ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៤។ ជំរុញដោយគោលបំណងបង្កើតភាពសប្បាយរីករាយរួមគ្នា ក្រុមហ៊ុនបង្កើតបទពិសោធដ៏អស្ចារ្យសម្រាប់អ្នកពិសា និងអតិថិជនដែលត្រូវការស្រាបៀរម៉ាក យីហោអន្តរជាតិគុណភាពខ្ពស់ដូចជាស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ជាមួយនឹងការគ្របដណ្តប់នៅទូទាំងប្រទេស និងដោយមានរោងចក្របច្ចេកវិទ្យាទំនើបស្ថិតនៅរាជធានីភ្នំពេញក្រុមហ៊ុន មានបុគ្គលិក ៧០០ នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ១២០,០០០ នាក់នៅទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានបំណង “ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ” ជាមួយនឹងការផ្តោតលើបរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយការទទួលខុសត្រូវដែលស្ថិតនៅលើមាគ៌ាឆ្ពោះទៅកាន់ពិភពលោក ដែលមានអព្យាក្រឹតកាបូនសូន្យ កាន់តែមានភាពស្មើគ្នា និងកាន់តែមានសុខភាពល្អ។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា គឺជាផ្នែកមួយនៃក្រុមហ៊ុន HEINEKEN Company ដែលជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់ថ្នាក់ពិភពលោក៕
HEINEKEN Cambodia honored for promoting Cambodian rice for beer production, Anchor White
Phnom Penh, 20 March 2024 – The utilization of high-quality rice from Cambodia, particularly Battambang rice in Anchor White, has recently garnered notable recognition for the brand’s brewer, HEINEKEN Cambodia.
In a press conference on 20 March 2024, Secretary of State from Ministry of Agriculture, Forestry and Fisheries H.E Dr. Yang Saing Koma and the Vice President of the Cambodian Rice Federation Neak Oknha Phou Veasna presented certificate of appreciation to the Managing Director of HEINEKEN Cambodia, Andy Hewson. The commendation honors HEINEKEN Cambodia’s commitment to sourcing and promoting local rice for its beer production, especially rice sourced from the fertile fields of Battambang.
H.E Dr. Yang Saing Koma, Secretary of State from Ministry of Agriculture, Forestry and Fisheries, said, “We commend HEINEKEN Cambodia for their commitment to sourcing and promoting local agriculture. By using Cambodian rice for beer production, they do not only support local farmers but also showcase the rich agricultural heritage of our country. It’s a win-win for both the environment and our economy.”
Neak Oknha. Phou Veasna, Vice Chairman of Cambodia Rice Federation, conveyed gratitude to HEINEKEN Cambodia for their unwavering commitment in promoting Cambodian rice and supporting rice growers. He emphasized that this dedication stands as a testament to the dedication of Cambodian rice farmers, who consistently produce some of the finest rice in Asia. Battambang rice, in particular, has been making waves on the international scene for its exceptional quality, aroma, and taste, as exemplified in its winning of the World’s Best Rice award five times in the last decade.
Kelly Chng, Portfolio Manager of HEINEKEN Cambodia, remarked, “In Cambodia, there’s an unwritten culinary wisdom: a meal is only as good as its rice, and Cambodian rice is renowned for completing a satisfying dining experience. We are passionate about creating beer that pairs perfectly with Cambodia’s diverse cuisine, which is known for its tapestry of flavors spanning spicy, sour, and sweet. That is why we chose to use rice sourced from Cambodia’s fertile fields, primarily from UNESCO’s Creative City of Gastronomy Battambang, to brew Anchor White, resulting in an extra refreshing and crisp beer.”
Andy Hewson, Managing Director of HEINEKEN Cambodia, added, “We’re humbled to receive this certification from the Ministry of Agriculture, Forestry and Fisheries and Cambodian Rice Federation, especially on a special year, as we celebrate 30 years of investing in Cambodia since 1994. Our purpose at HEINEKEN is to brew the joy of true togetherness to inspire a better world, and for 30 years, we are proud to have played an active role to support the nation’s economy, including supporting many indirect jobs in the local rice value chain and agricultural community.”
HEINEKEN Cambodia’s long-term ‘Brew a Better Cambodia’ ambition aims to raise the bar in making a positive contribution through three key pillars – Environmental Sustainability, Social Sustainability, and Responsible Consumption. On an international level, HEINEKEN is also the first global brewer to have its net-zero and FLAG (Forest, Land and Agriculture) targets approved by the Science Based Targets initiative (SBTi) .
To further support the inclusive and sustainable growth for Cambodia’s agriculture sector, HEINEKEN Cambodia joined forces with Cambodia Partnership for Sustainable Agriculture (CPSA) to support rice farmers who are members of Agricultural Cooperatives in Kampong Speu and Kampong Chhnang provinces, giving farmers access to the resources they need to improve yields, productivity, and income.
To maximize circularity in the local rice value chain, HEINEKEN Cambodia – in partnership with Berkeley Energy Commercial Industrial Solutions (BECIS) – also uses rice husks from local millers and farmers to generate renewable thermal energy (heat) at the company’s biomass plant in Phnom Penh. Using rice husks turns organic waste that would have been discarded into an additional source of income for the local community.
Anchor White is also launched in new returnable glass bottles this month. With packaging an important contributor to the brewer’s full value chain’s footprint, accelerating returnable packaging is therefore key to realizing its longer-term circularity goals. The glass bottle return program was launched in Cambodia in February 2023, now fronted by local F&B and hospitality businesses. Bars and restaurants that are participating in the program will return glass bottles from HEINEKEN Cambodia’s beer brands (Heineken®, Tiger, ABC, and Anchor) that are consumed in their outlets by consumers.
HEINEKEN Cambodia continues to be committed to promoting responsible consumption. Globally, the Group empowers consumers with low- and no-alcohol choices to reaching 1 billion consumers every year with responsible consumption messages like ‘When You Drive, Never Drink’. Locally, a new year-long partnership with Grab Cambodia was unveiled earlier this year to empower consumers to enjoy responsibly and not drink and drive, followed by an industry-wide commitment to jointly work towards stronger and responsible industry practices .
END
About HEINEKEN Cambodia
HEINEKEN Cambodia is one of the leading brewers in the Kingdom, established in the country in 1994. Driven by its purpose to brew the joy of true togetherness to inspire a better world, the company creates great experiences for consumers and customers with a portfolio of high-quality local and international brands, including Heineken®, Tiger, ABC, Anchor and Gold Crown. With its national footprint and state-of-the-art brewery in Phnom Penh, the company employs about 700 people and supports 120,000* indirect jobs across its value chain. Committed to the sustainable development of Cambodia, HEINEKEN Cambodia aims to ‘’Brew a Better Cambodia’’ with a focus on the environment, social sustainability and responsible consumption on a path to a net zero, fairer and healthier world. HEINEKEN Cambodia is part of the HEINEKEN Company, the world’s most international brewer.