រថយន្ត Mazda BT50 បុកឡើងសួនចែកទ្រូងផ្លូវ រងការខូចខាតយ៉ាងដំណំ
រាជធានីភ្នំពេញ៖ បុរសម្នាក់បើករថយន្ត Mazda BT50 បុកឡើងសួនចែកទ្រូងផ្លូវ បណ្ដាលរងការខូចខាត និងរងរបួសស្រាល ។
ហេតុការណ៍នេះបានកើតឡើង នាវេលាម៉ោង១យប់ត្រូវនិង ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវOCIC ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្ត Mazda BT50 តាមបណ្ដោយផ្លូវOCIC ក្នុងទិសដៅពីត្បូងទៅជើង មកដល់ផ្លូវកោង ក៏បុកសួនចែកទ្រូងផ្លូវ បណ្ដាលរងការខូចខាត និងរងរបួសស្រាលតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការវាស់វែងយករថយន្តទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយតាមច្បាប់បន្តទៀត ៕ Mrr Ka