ម៉ូតូកែច្នៃបំពង់ស៊ីមំាង ខុសបច្ចេកទេស (ប្រែន) ជាច្រើនគ្រឿង ត្រូវសមត្ថកិច្ចបង្ក្រាប
សន្តិសុខសង្គម
118

រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឲ្យដឹងថា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះប្រតិបត្តិការបង្ក្រាបអ្នកប្រើប្រាស់ម៉ូតូបំពង់ស៊ីមំាងកែច្នៃខុសបច្ចេកទេសបង្កសំលេងលឺរំខានដល់អ្នកធ្វើដំណើរដូចគ្នាតាមដងផ្លូវនៅក្នុងមូលដ្ឋានខណ្ឌទួលគោក ។

ក្នុងនោះ វត្ថុតាងចាប់យកម៉ូតូប្រើប្រាស់បំពង់ស៊ីមាំងកែច្នៃខុសបច្ចេកទេសមានចំនួន០៦គ្រឿងរួមមាន៖

១-ម៉ូតូម៉ាក Honda PCX ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ 1IO-2898 ។

២-ម៉ូតូម៉ាក Honda C125 ស៊េរី2008 ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AE-5083 ។

៣-ម៉ូតូម៉ាក Honda PCX ពណ៍ខ្មៅ ស៊េរី2013 ពាក់ផ្លាកលេខ ភ្នំពេញ GA-1169 ។

៤-ម៉ូតូម៉ាក Honda PCX ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HN-6294 ។

៥-ម៉ូតូម៉ាក Suzuki Zontes ពណ៍ខ្មៅ លាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1JK-9303 ។

៦-ម៉ូតូម៉ាក Honda C100 ពណ៍ខៀវ ពាក់ផ្លាកលេខ ក.៣៣១២ ក្រ.ច1 ។

បច្ចុប្បន្ន ម៉ូតូកែច្នៃបំពង់ស៊ីមាំងខុសបច្ចេកទេសខាងលើ ត្រូវសមត្ថកិច្ចឃាត់ទុកនៅអធិការដ្ឋាននឹងឲ្យម្ចាស់ដោះបំពង់ស៊ីមាំងកែច្នៃចេញ រួចឲ្យម្ចាស់ម៉ូតូយកបំពង់ស៊ីមាំងរបស់ដើមមកប្ដូរវិញ ៕


Telegram