ម៉ែអើយ​មាននឹកកូនទេ កុមារាថេន កំសត់​ ពោលសួរទៅម្តាយ ខណៈម្តាយទៅបាត់ជាច្រើនខែ មិនឃើញទាក់ទងមករកកូន
សន្តិសុខសង្គម
698

ខេត្តសៀមរាប៖ កុមារាថេន កំសត់​រស់នៅភូមិងរហ៊ាល ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប រស់នៅក្នុងខ្ទមកំសត់តែម្នាក់ឯង នៅក្នុងគ្រួសារកំសត់ជាកូនបង ដែលម្តាយឪពុកបានលែងលះគ្នា ក្រោយពីម្តាយទុកចោលកំសត់ត្រូវបានម្តាយមីងនាទៅបួសរៀន បាន៧ខែ ក៏សឹកវិញដោយសារតែនឹករលឹកម្តាយពេក ។

ការរំពឹងបែរជាខកបំណង ក្រោយពីកំសត់ត្រឡប់មកដល់ផ្ទះវិញមិនឃើញម្តាយ ម្តាយកំសត់បានមានប្តីក្រោយ ហើយទៅរស់នៅខេត្តផ្សេងបាត់ដំណឹងឈឹងប្រមាណជាជិត១ឆ្នាំមិនឃើញទំនាក់ទំនងរកកូនឲ្យរស់នៅម្នាក់ឯងក្នុងខ្ទមរកចាំថ្ងៃម្តាយត្រឡប់មកវិញ ។

ដោយមានក្តីអាណិតពេលដែលបានឃើញវីដេអូរបស់ក្មួយកំសត់មានមហាជនជាច្រើនបានជួយ ព្រមទាំងមានការគិតគូយ៉ាងយកចិត្តទុកដាក់ពីឯកឧត្តមអភិបាលខេត្តសៀមរាប និងមន្ត្រីមូលដ្ឋានធ្វើឲ្យក្មួយកំសត់បានទទួលភាពកក់ក្តៅ មានទឹកមុខញញឹមស្រស់ស្រាយ ជាមុន​កំសត់តែងមានលោកនាយកសាលានិងអ្នកជិតខាងជួយមើលថែនៅពេលយប់ម្តងៗ ។

ក្រោយពីឃើញបែបនេះក្រុមការងារ TVFB​ ព្រមទាំងលោកអភិបាលស្រុកពួក លោកមេភូមិ លោកគ្រូអ្នកគ្រូ នៅរសៀលថ្ងៃទី២១ ខែសីហា​ឆ្នា២០២៤ បានចុះទៅដល់ផ្ទះរបស់ក្មួយកំសត់ ហើយបានព្យាយាមទំនាក់ទំនងទៅម្តាយរបស់ក្មួយកំសត់ កំសត់បានជួបម្តាយតាមទូរស័ព្ទនិយាយទាំងទឹកមុខស្រងូតហើយញញឹមពេលដែលបានជួបម្តាយ កំសត់ពោលទៅម្តាយថាម៉ែមាននឹកកូនទេ ម៉ែថាមកវិញសូមម៉ែ កុំកុហក់កូនណា ហើយម៉ែមកពេលភ្ជុំចុះពេលម៉ែទៅវិញកូននៅជាមួយអ្នកណា ។

ជាមួយគ្នានោះលោកជំទាវសោម ឌីឡានូ ប៉ុលរតនា បានជួយឧបត្ថមថវិកាជូនក្មួយកំសត់២០០ដុល្លារ លោកស្រីពីន ៥០ដុល្លារ លោកស្រីបញ្ញា៥០ដុល្លារ ហើយមហាជនបានផ្ញើថវិកាតាមលោកអភិបាលស្រុកពួក ១០ម៉ឺនរៀលផងដែរ ។​ដោយ៖លីណា


Telegram