(ព័ត៌មានបឋម) សមត្ថកិច្ចម្នាក់ត្រូវរងរបួស រីឯជនសង្ស័យបានស្លា…..ប់ បន្ទាប់ពីសមត្ថកិច្ចចុះអន្តរាគមន៍ករណីថាមានមនុស្សយកកាំបិទដើរចាក់គេឯងតាមដងផ្លូវ
សន្តិសុខសង្គម
2.01K

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុក្រោយពីសមត្ថកិច្ចទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណីមនុស្សញៀនថ្នាំហើយយកកាំបិទដេញចាក់គេឯងតាមដងផ្លូវ ភ្លាមៗសមត្ថកិច្ចចុះអន្តរាគមន៍នៅកន្លែងកើតហេតុ ក៏ត្រូវជនសង្ស័យយកកាំបិទចាក់រួចដណ្តើមបានកាំភ្លើងបាញ់តដៃមកលើសមត្ថកិច្ច ទើបបង្ខំឲ្យសមត្ថកិច្ចបាញ់ការពារខ្លួនបណ្តាលឲ្យជនសង្ស័យស្លាប់ រីឯសមត្ថកិច្ចម្នាក់រងរបួសត្រូវបានបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៦ល្ងាច ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ តាមបណ្តោយផ្លូវ៣០៤ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ៕ដោយ៖លីណា


Telegram