(Update)ជនដៃដល់ចាក់មន្ត្រីប៉ូលិសម្នាក់ស្លាប់ រួចដណ្តើមកាំភ្លើងបាញ់ ត ដៃ កម្លាំងសមត្ថកិច្ចបាញ់ការពារខ្លួនបណ្ដាលឲ្យស្លា.ប់ជនដៃ ក្រោយពីចុះអន្តរាគមន៍ករណីបែកថ្នាំយកកាំបិទដេញចាក់គេឯងតាមដងផ្លូវ
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានបាញ់ការពារខ្លួន បណ្ដាលឲ្យស្លា.ប់ជនដៃម្នាក់
ខណៈដែលជនដៃដល់រូបនេះ បានចាក់សម្លា.ប់មន្ត្រីនគរបាលមួយរូប ហើយដណ្ដើមយកកាំភ្លើងខ្លី បាញ់តដៃលើសមត្ថកិច្ចវិញ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ តាមបណ្តោយផ្លូវ៣០៤ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ជុំវិញករណីខាងលើបើតាមព័ត៌មានបឋមដែលក្រុមការងារTVFBទទួលបាន មុនពេលកើតហេតុសមត្ថកិច្ចទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណីមនុស្សញៀនថ្នាំហើយយកកាំបិទដេញចាក់គេឯងតាមដងផ្លូវ ភ្លាមៗកម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ឡោមព័ទ្ធបង្ក្រាបករណីបុរសញៀនថ្នាំខាងលើក្នុងការបង្ក្រាបនេះ មានការបាញ់តដៃពីជនល្មើស ដោយជនល្មើសបានយកកាំបិតចាក់សមត្ថិកច្ចបណ្តាលឱ្យសមត្ថកិច្ចស្លាប់ម្នាក់ ហើយជនសង្ស័យដែកបែកថ្នាំ ឆក់កាំភ្លើងពីសមត្ថកិច្ចបាញ់រះតម្រង់មកលើសមត្ថកិច្ច ទើបសមត្ថកិច្ចប្រើសិទ្ធការពារខ្លួន បាញ់ទៅវិញ ទើបបណ្តាលឲ្យជនល្មើសស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
មន្ត្រីប៉ូលិសដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ សៅ រក្សា ភេទប្រុស អាយុ២៩ឆ្នាំ ជាមន្ត្រី តួនាទីអនុសេនីយ៍ទោ មានតួនាទីនៅប៉ុស្តិ៍នគរបាលរដ្នបាលបឹងកេងកង២។
ចំណែកជនជនសង្ស័យមានឈ្មោះ ហៅ(ផល) ភេទប្រុស អាយុប្រហែល២០ ឆ្នាំជាង ជាមនុស្សញៀនថ្នាំ ៕ ដោយ៖លីណា