ខេត្តបាត់ដំបង ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា កាលពីថ្ងៃទី១១ខែ ឧសភា ឆ្នាំ២០២១វេលាម៉ោង ២០និងនិង៣០នាទី លោកវរសេនីយ៍ឯកសន និល អធិការនគរបាលស្រុករតនមណ្ឌល បានដឹកនាំកម្លាំងនគរបាលក្នុងអង្គភាព សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុក បង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន០១ករណី ឃាត់ខ្លួន ជនសង្ស័យ៤នាក់ ដកហូតបានមេតំហ្វេតាមីនម៉ាទឹកកកICE ទម្ងន់១៦,៩៣ក្រាម នៅចំណុចភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
ជនសង្ស័យទាំង ០៤នាក់រួមមាន៖
១-ឈ្មោះ ហុក សុខហាក់ ភេទប្រុស អាយុ ៤២ ឆ្នាំមានទីលំនៅភូមិគីឡូ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
២-ឈ្មោះ ផាត់ អូន ហៅ ញ៉ាញ់ ភេទប្រុស អាយុ ៣១ ឆ្នាំ រស់នៅភូមិជាមន្រ្តី ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
៣-ឈ្មោះ និន សារ៉ាត់ភេទប្រុស អាយុ ១៦ ឆ្នាំ រស់នៅភូមិសេកសក ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
៤-ឈ្មោះ ឡុង វណ្ណាក់ ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិសេកសក ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
ក្នុងនោះ វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកកICE ចំនួន០៧ថង់ និង០១កំណាត់ (ស្រោបទុយោជ័រ)ទម្ងន់១៦,៩៣ក្រាម។
-ទូរស័ព្ទដៃចំនួន ០២គ្រឿង
-ប្រាក់រៀលចំនួន ៣៥០.៥០០រៀល
-ម៉ូតូចំនួន ០១គ្រឿង
-សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្នសមត្ថកិច្ចបានរៀបចំបញ្ជូនជនសង័្សយនិងវត្ថុតាងមកការិយាល័យជំនាញដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕