បន្ទាយមានជ័យ៖ ប្រជាកសិករភ្ជួរស្រែក្បែរភូមិប្រទៈឃើញគ្រាប់៦០មីលីម៉ែត្រ១គ្រាប់ មិនទាន់ផ្ទុះអង្គភាពកំចាត់មីនមកយកទៅកំទិចចោលកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ នៅចំណុចវាលស្រែភូមិតាអំ ឃុំប្រាសាទ ស្រុកព្រៈនេត្រព្រៈ។
លោកវរៈសេនីយ៍ឯក មាស រិទ្ធី អធិការនគរបាលស្រុកព្រៈនេត្រព្រៈបានប្រាប់ថា៖ប្រជាកសិករបានទៅភ្ជួរដីធ្វើស្រែក្បែរភូមិបានប្រទៈឃើញគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះប្រភេទគ្រាប់៦០មីលីម៉ែត្រ១គ្រាប់បានរាយការណ៍ជូនកម្លាំងនគរបាលប៉ុស្តិ៍ឃុំប្រាសាទ ហើយបានរាយការណ៍បន្តទៅអង្គភាពហេឡូត្រាស់កំចាត់មីនបានចុះមកយកទៅកំទិញចោល។
លោកបានបញ្ជាក់ថា៖គ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះនេះជាគ្រាប់ដែលសល់ពីសម័យសង្គ្រាមនៅពេលប្រជាកសិករកាប់គាស់ព្រៃប្រទៈឃើញហើយអង្គភាពកំចាត់មីនបានមកទទួលយកទៅកំទិចចោលហើយការណែនាំដល់ប្រជាពលរដ្ឋបើប្រទៈឃើញគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះសំកំប៉ៈពាល់ហើយរាយការណ៍ជូនអង្គភាពកំចាត់មីន និងអាជ្ញាធរនៅក្បែរដើម្បីការពារសុវត្ថិភាព៕ដោយ៖ចន្ត្រា