ពលករខ្មែរប្រុស.ស្រីចំនួន១០នាក់បម្រុងលួចឆ្លងដែនទៅថៃត្រូវបានឃាត់បញ្ជូនទៅមណ្ឌលធ្វើចត្តាឡីស័កនៅស្រុកអូរជ្រៅ
សន្តិសុខសង្គម
101

បន្ទាយមានជ័យ៖ ពលករខ្មែរប្រុស.ស្រីចំនួន១០នាក់បម្រុងលួចឆ្លងដែនទៅថៃត្រូវបានឃាត់បញ្ជូនទៅមណ្ឌលធ្វើចត្តាឡីស័កនៅវេលាម៉ោង២.៤០នាទីយប់រំលងអាទ្រាធចូលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នៅចំណុចភូមិសាស្គ្រភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

លោកវរៈសេនីយ៍ឯក សូរ ចាន់រី មេបញ្ជាការនគរបាលវរៈការពារព្រំដែនគោកលេខ៩១១បានប្រាប់ថា៖ជាការណែនាំពីឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេត អគ្គស្នងការរង នគរបាលជាតិនិងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤និងទី៥ និងវិធានការលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ហើយកម្លាំងនគរបាលវរៈការពារព្រំដែនគោកលេខ៩១១ បានចេញល្បាតតាមបន្ទាត់ព្រំដែនគោកបានឃាត់ពលករខ្មែរចំនួន១០នាក់ស្រី០៦នាក់ក្មេង១នាក់។

លោកបានបញ្ជាក់ថា៖ក្រោយពេលឃាត់ខ្លួនពលករខ្មែរចំនួន១០នាក់ត្រូវបាននាំយកទៅសាកសួរនៅទីបញ្ជាការដ្ឋាននគរបាលវរៈការពារព្រំដែនគោកលេខ៩១១ គឺបម្រុងលួចឆ្លងតាមរយៈមេខ្យល់ដែលយកតំលៃ១នាក់៥.០០០បាតជូនដល់កន្លែងធ្វើការបិងរកការងារធ្វើ ដែលមានប្រជាពលរដ្ឋខេត្តសៀមរាបចំនួន៧នាក់ ខេត្តកំពង់ធំចំនួន២នាក់ ខេត្តបន្ទាយមានជ័យចំនួន១នាក់ ក្រោយពេលសាកសួរហើយធ្វើកិច្ចសន្យានិងណែនាំបញ្ជូនទៅមណ្ឌលធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ៕ដោយ៖ចិន្ត្រា



Telegram