ខ្យល់កន្ត្រាក់បានបំផ្លាញផ្ទៈសំបែងប្រជាពលរដ្ឋ៤ខ្នងខូចខាតធ្ងន់ធ្ងរស្រុកថ្មពួក
បន្ទាយមានជ័យ៖ខ្យល់កន្ត្រាក់បានបំផ្លាញផ្ទៈសំបែងប្រជាពលរដ្ឋ៤ខ្នងខូចខាតធ្ងន់ធ្ងរនៅវេលាម៉ោង៤,៣០នាទីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។
លោក អែម សុខា អភិបាលស្រុកថ្មពួកបានប្រាប់ថា៖មានភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់បានប៉ៈពាល់ផ្ទៈសំបែងប្រជាពលរដ្ឋចំនួន៤ខ្នងបណ្តាលប៉ើងដំបូលខូចខាតស័ង្កសីនិងឈើផ្លានបាក់ទាំងស្រុងតែសំណាងគ្មានប្រជាពលរដ្ឋរងគ្រោះ។
លោកបានបញ្ជាក់ថា៖ក្រោយទទួលព័ត៌មានដឹកនាំមន្ត្រីក្រោមឱវាធចុះទៅពិនិត្យមើលហើយរាយការណ៍ជូនអភិបាលខេត្តបន្ទាយមានជ័យ ដើម្បីសុំកម្លាំងដើម្បីជួយជួសជុលផ្ទៈដែលរងការខូចខាតជូនប្រជាពលរដ្ឋឡើងវិញ។
លោក អែម សុខា បានអំពាវដល់ប្រជាពលរដ្ឋត្រូវចូលមានការប្រុងប្រយ័ត្ននៅពេលមានភ្លៀងផ្គរនិងខ្យល់កន្ត្រាក់ត្រូវរកកន្លែងជ្រកអោយមានសុវត្ថិភាពការពារនិងអោយគ្រោះដោយខ្យល់ប៉ៈពាល់ផ្ទៈសំបែងបាក់សង្កត់រីរន្ទៈកើតឡើង។ដោយ៖ចិន្ត្រា