កូនស្រីបង្កើតឧកញ៉ា ហេង សៀ ត្រូវសមត្ថកិច្ចឃាត់ខ្លួនសង្ស័យរួមគំនិតជាមួយប្ដី ជួលមនុស្សប្រុស-ស្រីថតរូបអាសអាភាសដើម្បីបំភាន់ និងបំផ្លាញកិត្តិយសកញ្ញា មាន ពេជ្ររីតា
សន្តិសុខសង្គម
274

(ភ្នំពេញ)៖ បន្ទាប់ពីឃាត់ខ្លួនកូនប្រឧកញ៉ា ហេង សៀឈ្មោះ ឃន ឈុនដារ៉ា នៅព្រលប់ថ្ងៃទី១៥. ឧសភា. កម្លាំងសមត្ថកិច្ចបានបន្ដនាំខ្លួនកូនស្រីបង្កើតរបស់ ឧកញ៉ាហេង សៀ សង្ស័យរួមគំនិតគ្នាជាមួយប្ដី ជួលមនុស្សប្រុស-ស្រី ថតរូបភាពអាសអាសភាសដើម្បីបំភាន់សាធារណជន និងបំផ្លាញកិត្តិយសកញ្ញា មាន ពេជ្ររីតា នេះបើតាមការបញ្ចាក់ពីអ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ចាក់តាមទូរស័ព្ទប្រាប់អង្គភាព TVFB នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ ។

ការ ឃាត់ខ្លួន ឈ្មោះតាង គីមហៀងជាកូនស្រីបង្កើតរបស់ឧកញ៉ា ហេង សៀ ធ្វើឡើង នៅយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ នៅទីតាំងក្រុមហ៊ុនកញ្ចក់ ហេង ស្រេងហុង តាមបណ្ដោយផ្លូវមុនីរ៉េត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

សូមជម្រាបថា កាលពីល្ងាចមិញថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ កម្លាំងនគរបាលបានចាប់ខ្លួនកូនប្រសាររបស់លោកឧកញ៉ា ហេង សៀ ម្នាក់រួចមកហើយ ឈ្មោះ ឃន ឈុនដារ៉ា ដែលត្រូវជាប្ដីរបស់ឈ្មោះ តាង គីមហៀងនេះ។ ឈ្មោះ ឃន ឈុនដារ៉ា ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់កាហ្វេល្បីមួយឈ្មោះ The KOI និង Tube Cafe។

ពាក់ព័ន្ធករណីខាងលើនេះ កម្លាំងសមត្ថកិច្ចបាននឹងកំពុងបន្តតាមចាប់អ្នកពាក់ព័ន្ធផ្សេងទៀត ដែលចូលរួមប្រឌិតលើករណីខាងលើ៕ដោយ៖លីណា


Telegram