ឃាត់ខ្លួនឧក្រិដ្ឋជនគ្រឿងញៀន ជនជាតិចិន ១នាក់ និងរឹបអូសគ្រឿងញៀនជិត៧ គីឡូក្រាម នៅរាជធានីភ្នំពេញឆ្លងតាមផ្លូវគោក(កាត់កម្ពុជាទៅវៀតណាម)
សន្តិសុខសង្គម
104

រាជធានីភ្នំពេញ : គ្រឿងញៀនជិត៧គីឡូក្រាមឆ្លងដែនតាមផ្លូវគោកពីកម្ពុជាទៅវៀតណាមត្រូវបានកម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៥) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ ក៥ ព្រមទាំងដឹកនាំសម្របសម្រួលពី លោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកកិច្ចប្រតិបត្តិការបង្រ្កាប នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២១ វេលាម៉ោង ១១:៣៥នាទី នៅចំណុចបេនឡានអូរឬស្សី ផ្លូវលេខ ១០៥ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា និងបន្តឆែកឆេរលំនៅដ្ឋាន ផ្ទះលេខ៤៨២BIS ផ្លូវទន្លរមេគង្គ សង្កាត់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញជាលទ្ធផល ឃាត់ខ្លួនឧក្រិដ្ឋជនគ្រឿងញៀនបានម្នាក់ឈ្មោះ ហ្វាន អ៊ី(FAN YI) ភេទប្រុស កើត ០១/០៧/១៩៧២ជនជាតិចិន ស្រុកកំណើតនៅប្រទេសចិន កាន់លិខិតឆ្លងដែនលេខ EJ4666319 បច្ចុប្បន្នស្នាក់នៅផ្ទះជួលលេខ៤៨២BIS ផ្លូវទន្លរមេគង្គ សង្កាត់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន

១. អ៊ិចស្តាស៊ី(MDMA) ទម្ងន់ 971.77g (លាក់បង្កប់ក្នុងជើងកង្ហារបញ្ឍរ)

២. កេតាមីន(Ketamine) ទម្ងន់ 5 kg 578.95g

៣. មេតំហ្វេតាមីន(ICE) 93.19 g

ចាប់យកវត្ថុតាងគ្រឿងញៀន សរុប 6 kg 643.91 g

សារធាតុផ្សំ(មិនច្បាស់ប្រភេទ) 12 kg 440 g និង ១០កំប៉ុង ស្មើទម្ងន់ 1 kg

បច្ចុប្បន្ន សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង បញ្ជូនជូនទៅសាលាដំបូងរាជធានីភ្នំពេញបន្តតាមនីតិវិធី៕


Telegram