បន្ទាយមានជ័យ៖ឃាត់ខ្លួនមេខ្យល់ម្នាក់បម្រុងនាំពលករប្រុស.ស្រី៨នាក់លួចឆ្លងដែនទៅប្រទេសថៃកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១តាមបន្ទាត់ព្រំដែនភូមិសាស្គ្រភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ។
លោកវរៈេសនីយ៍ត្រី តាំង សុខ មេបញ្ជាការកងរាជអាវុធហត្ថស្រុកម៉ាឡៃបានប្រាប់ថា៖មេខ្យល់ដែលត្រូវឃាត់ខ្លួនឈ្មោះ វណ្ណះ វណ្ណន ភេទប្រុសអាយុ២៩ឆ្នាំ រស់នៅភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ។
លោកបានបញ្ជាក់ថា៖នៅពេលឃាត់ខ្លួនមេខ្យល់គឺកម្លាំងកងរាជអាវុធហត្ថស្រុកម៉ាឡៃ សហការជាមួយកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងស្រុក បានចេញល្បាតបានប្រទៈឃើញពលករចំនួន៨នាក់មានស្រី៥នាក់បម្រុងលួចឆ្លងដែនទៅប្រទេសថៃក្នុងភូមិសាស្គ្រស្រុកម៉ាឡៃ ស្រាវជ្រាវឃាត់ខ្លួនមេខ្យល់ម្នាក់និងរថយន្ត១គ្រឿងជាមធ្យោបាយដឹកជញ្ជូនត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកដើម្បីសាកសួរ។
លោកវរៈសេនីយ៍ត្រី តាំង សុខ បានបញ្ជាក់ថា៖តាមចម្លើយពលករគឺពួកគាត់បម្រុងលួចឆ្លងដែនដោយខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃតាមរយៈមេខ្យល់ម្នាក់តំលៃ៥.០០០បាតជូនដល់កន្លែងធ្វើការងារនិងរកការងារអោយធ្វើតែត្រូវសមត្តកិច្ចចាប់ និងចម្លើយមេខ្យល់បានសារភាពត្រូវបានកសាងសំណុំបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់និងពលករប្រុស.ស្រី៨នាក់បញជូនដាក់មណ្ឌលដើម្បីធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ៕ដោយ៖ចិន្ត្រា