រន្ទះបាញ់ស្លាប់ ២នាក់ នៅ២កន្លែងផ្សេងគ្នា ពេលមេឃកំពុងភ្លៀងនៅខេត្តបាត់ដំបង
សន្តិសុខសង្គម
101

ខេត្តបាត់ដំបង៖ នគរបាលបានប្រាប់ឲ្យដឹងថា ករណីរន្ទះបាញ់នេះ បានកើតឡើងចំនួន ២លើកផ្សេងគ្នា កាលពីចុងសប្តាហ៍កន្លងមកនេះ នៅត្រង់ចំណុចមាត់ស្ទឹងបាសាក់ ក្នុងក្រុមទី ០៤ ភូមិបាសាក់ ឃុំបាសាក់ ស្រុករុក្ខគិរី និង ១កន្លែងទៀតកើតឡើងនៅក្នុងភូមិស្វាយជ្រុំ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។

បុរសដែលរន្ទះបាញ់ស្លាប់ខាងលើមានឈ្មោះចយ ចន្ទរិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ និងឈ្មោះមឿង ចន្ឋា ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ ជនរងគ្រោះនៅថ្ងៃកើតហេតុបានចុះទៅទីវាលតំបន់ប្រឈម ក៏ត្រូវរន្ទះបាញ់ស្លាប់នៅហ្នឹងកន្លែងតែម្តង។

ករណីនេះ សមត្ថកិច្ចបានចុះទៅដល់ទីតាំងកើតហេតុ រួចពិនិត្យសាកសពបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់ពិតប្រាកដមែន ហើយប្រគល់សាសពទៅឲ្យសាច់ញាតិ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕


Telegram