ទំនងជាស្ទួចធ្ងន់លើសស្តង់ដា ស្រាប់តែបាក់ដងស្ទួច រេមកសង្កត់លើផ្ទះប្រជាពលរដ្ឋមួយខ្នង រងការខូចខាតយ៉ាងដំណំ
សន្តិសុខសង្គម
109

រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីការធ្វើខុសបច្ចេកទេស នៃការបញ្ជាររថយន្តស្ទួចមួយគ្រឿង រួចក៏បានបាក់ដងសន្ទូច បណ្តាលឲ្យសង្កត់ទៅលើដំបូលផ្ទះប្រជាពលរដ្ឋ ក្បែរនិងការដ្ឋានចិនកំពុងតែសាងសង់មួយកន្លែង បណ្តាលឲ្យរងការខូចខាតផ្នែកដំបូលខាងលើ និងបាក់ពិដានផ្ទះបងប្អូនប្រជាពលរដ្ឋមួយខ្នង តែសំណាងល្អមិនបណ្តាលឲ្យមានអ្នកណាម្នាក់រងរបួសឡើយ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៨០ ក្នុងភូមិ២៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ប្រភពព័ត៌មាន ពីអ្នកឃើញហេតុការណ៍បានប្រាប់ក្រុមការងារ TVFB ឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើ កម្មករកំពុងតែបំពេញការងារផ្សេងៗគ្នា។ ចំណែករថយន្តស្ទូចមួយគ្រឿងនេះ ខណៈដែរកំពុងតែស្ទូចដែកដើម្បីដាក់ចូលក្នុងការដ្ឋាន ក៏ស្រាប់តែខុសបច្ចេកទេសដោយសារតែការដឹកដែកនោះមានទំងន់ធ្ងន់លើសស្តង់ដារពេក ទើបបណ្តាលឲ្យដងសន្ទូចផ្អៀងមួយចំហៀងនិងបាក់រលំសង្កត់ទៅលើដំបូលផ្ទះប្រជាពលរដ្ឋមួយខ្នង ដែលនៅក្បែរនិងការដ្ឋាននេះ និងបណ្តាលអោយរងកាខូចខាតផ្នែកដំបូលខាងលើទាំងស្រុង ប៉ុន្តែតែសំណាងល្អហេតុការណ៍នេះមិនបានបណ្តាលឲ្យកម្មកឬបងប្អូនប្រជាពលរដ្ឋណាម្នាក់រងរបួសទ្បើយ ។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងនិងពិនិត្យឃើញថា មិនមានគ្រោះថ្នាក់ដល់ អាយុជីវិតគ្រាន់តែរងការខូចខាតតែដំបូលផ្ទះខាងលើ និងពិដាននៅក្រោម ក៏ឲ្យម្ចាស់ការដ្ឋានធ្វើការដោះស្រាយជាមួយនិងម្ចាស់ផ្ទះ ដោយភាគីម្ចាស់ការដ្ឋាន ព្រមសងជាសំណងក្នុងការជួសជុលឲ្យម្ចាស់ផ្ទះបញ្ចប់រឿង នៅនឹងកន្លែងកើតហេតុតែម្តង៕


Telegram