បង្រ្កាបជនសង្ស័យចំនួន៩ ករណីជួញដូររក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់
សន្តិសុខសង្គម
116

មណ្ឌលគិរី ៖ ដោយអនុវត្តបទបញ្ជាយ៉ាងហ្មឺងមាត់របស់ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀនក្នុងទូទាំងខេត្តមណ្ឌលគិរី កាលពីថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចបានចុះធ្វើការបង្ក្រាបករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន នៅចំណុចរីស៊ត ឈ្មោះ ក្រវ៉ាន់អ៊ីន ស្ថិតនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ពានមានជ័យ កម្លាំងផែនអន្តោប្រវេសន៍ និងកម្លាំងការិយាល័យអន្តរាគមន៍។ ក្នុងកិច្ចប្រត្តិការបង្រ្កាបនេះ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន សម្របសម្រួលនីតិវិធីដោយ លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តមណ្ឌលគិរី និងមានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី ទៀង សៅរតន៍ ស្នងការរងទទួលផែនអន្តោប្រវេសន៍ លោកអនុភូមិចំការតែ។

ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបសមត្ថកិច្ចយើងបានធ្វើកាចាប់ខ្លួនឃាត់ខ្លួនជនសង្ស័យបានចំនួន៩នាក់ ក្នុងនោះស្រីចំនួន ២នាក់ ដូចបានរាយឈ្មោះដូចខាងក្រោម៖

១/ឈ្មោះ ហ្វាម វ៉ាន់ចូវ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម ។ បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូតជាលទ្ធផលវិជ្ជមាន(+) ។

២/ឈ្មោះ ង្វៀង ជុងហៀវ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម ។ បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូតជាលទ្ធផលវិជ្ជមាន(+)។

៣/ឈ្មោះ ជឿង វ៉ាន់ឡឹក ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម ។ បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូតជាលទ្ធផលវិជ្ជមាន(+)។

៤/ឈ្មោះ ចាញ់ វ៉ាន់ដឿង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម ។ បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូតជាលទ្ធផលវិជ្ជមាន(+)។

៥/ឈ្មោះ ប៊ួយ វ៉ាន់ហ្វុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណា។ បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូតជាលទ្ធផលវិជ្ជមាន(+)។

៦/ឈ្មោះ ហ្វាម ហុងអាញ់ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិវៀតណា។ បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូតជាលទ្ធផលវិជ្ជមាន(+)។

៧/ឈ្មោះ ហ្វាម សិន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិវៀតណា។ បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូតជាលទ្ធផលវិជ្ជមាន(+)។

៨/ឈ្មោះ ង្វៀង ធីង៉ុកអាន់ ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិវៀតណា។ បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូតជាលទ្ធផលវិជ្ជមាន(+)។

៩/ឈ្មោះ ង្វៀង ធីថាញ់ហាំង ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិវៀតណា។ បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូតជាលទ្ធផលវិជ្ជមាន(+)។

សម្ភារៈ និងវត្ថុតាងដែលកម្លាំងសមត្ថកិច្ចចាប់យកបានរួមមានដូចខាងក្រោម៖

១. ក្រាម ពណ៌ស សង្ស័យជាសារធាតុញៀន (កេតាមីន) ចំនួន០៤កញ្ចប់ធំល្មម ។

២. សារធាតុញៀន (ជាគ្រាប់ - បំបែករួច) ពណ៌លឿង ប្រភេទ អ៊ិចស្តាស៊ី ចំនួន០៤ចំនិត ។

៣. ទូរសព្ទ័ដៃចំនួន ៧គ្រឿង ( ១ Iphone 16Pro Max ពណ៌មាស ១គ្រឿង, ២ Iphone 15pro Max ពណ៌ប្រផះ ១គ្រឿង , ៣ Iphone 14pro Max ពណ៌ខ្មៅ ១គ្រឿង, ៤ Iphone 13 ពណ៌ទឹកមាស ១គ្រឿង, ៥ Iphone 12 ពណ៌ស ១គ្រឿង, ៦ Iphone X ពណ៌ខ្មៅ ១គ្រឿង, ៧ Iphone 8 Plus ពណ៌ទឹកមាស ១គ្រឿង) ។

៤. រថយន្តចំនួន ៣គ្រឿង (១.ម៉ាក សឺដេស ចំនួន ២គ្រឿង ពណ៌ស ១គ្រឿង ពណ៌ខ្មៅ១គ្រឿង ,២.ម៉ាកហ្វត ពណ៌ស គ្រឿង) ។

៥. ម៉ូតូ ១គ្រឿង ម៉ាក VISION ពណ៌ខ្មៅ

៦. ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងថ្នាំញៀន ១គ្រឿង

៧. បាស ម៉ាក Harman/Kardon ព៌ណខ្មៅ ១គ្រឿង

៨. ភ្លើងអំពូលវិល ១គ្រឿង

៩. លុយដុល្លា ៦០១$

១០. លុយដុង ៧.៤០៨.០០០ ដុង

១១. លុយរៀល ១៩.៥០០៛

១២.ថង់វេចខ្ចប់គ្រឿងញៀនមួយចំនួន។

បច្ចប្បន្នជនសង្ស័ខាងលើ ត្រូវកម្លាំងសមត្ថកិច្ចជំនាញការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ កំពុងកសាងសំណុំរឿងទៅតុលាការ ចាត់ការទៅតាមនីតិវិធីច្បាប់៕


Telegram