ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន សហការជាមួយកម្លាំងការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល-ធ្ងន់ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណីអំពើហិ ..;ង្សា និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចមុខផ្ទះលេខ៤១ ផ្លូវលេខ៤៧២ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន។
ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់៖
១-ឈ្មោះ ហេង រតន ភេទប្រុស ជនជាតិខ្មែរ។
២-ឈ្មោះ លី សំណាង ភេទប្រុស ជនជាតិខ្មែរ។
៣-ឈ្មោះ ផន សុធី ភេទប្រុស ជនជាតិខ្មែរ។
វត្ថុតាងចាបយក៖ ម៉ូតូម៉ាក PCX ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ1KV-6972, ដាវកែឆ្នៃ ចំនួន០៣ដើម, កាំបិតផ្គាក់ ចំនួន០១ដើម ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

