បើកហ្គាសចំអិនអាហារទុកចោលបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះសម្ភារប្រើប្រាស់ប្រចាំថ្ងៃមួយចំនួន និងស្លា./...../ប់ ចំនួន ០២នាក់ (មានវីដេអូ)
សន្តិសុខសង្គម
458

រាជធានីភ្នំពេញ៖ នៅវេលាម៉ោង១៦:០០នាទីល្ងាច ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណីអគ្គិភ័យមួយ​កន្លែងកើតឡើងនៅចំណុចកន្លែងជនអានាថាស្នាក់នៅក្រោមផ្ទះថ្មមួយកន្លែង ស្ថិតនៅ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីបើកហ្គាសចំអិនអាហារទុកចោលបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះសម្ភារប្រើប្រាស់ប្រចាំថ្ងៃមួយចំនួន និងស្លា ..;/ប់ ចំនួន ០២នាក់

នៅវេលាម៉ោង១៦:២០នាទីល្ងាច ថ្ងៃទីខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើរនឹង ០៦ម៉ែត្រគូប, រថយន្តអគ្គិភ័យសាលាខណ្ឌឫស្សី ចំនួន០១គ្រឿង ពុំបានប្រើប្រាស់ទឹក៕



Telegram