កូនប្រសារលោកឧកញ៉ា ហេង សៀ ត្រូវសមត្ថកិច្ចបញ្ចូនមកសាលាដំបូងរាជធានីភ្នំពេញ ហើយនៅព្រឹកនេះ ដោយឡែកកូនបង្កើតត្រូវបានសមត្ថកិច្ចដោះលែង ក្រោយធ្វើការសាកសួរជាច្រើនថ្ងៃ
សន្តិសុខសង្គម
256

រាជធានីភ្នំពេញ៖ លោក វរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ចាក់ប្រាក់អង្គភាពTVFB មុននេះបន្តិចថា លោកឧកញ៉ា ឃន ឈុនដារ៉ា ត្រូវជាកូនប្រសារលោកឧកញ៉ា ហេង សៀ ត្រូវកម្លាំងសមត្ថកិច្ចបញ្ចូនមកដល់សាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង១១ព្រឹកនេះ ដើម្បីបន្តនីតិវិធី ខណះស្ត្រីជាប្រពន្ធត្រូវសមត្ថកិច្ចអនុញ្ញាត្តិអោយត្រឡប់ទៅលំនៅឋានតាំងពីម្សិលមិញ ។

គួររំលឹកថា៖ កាលពីល្ងាចមិញថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ កម្លាំងនគរបាលបានចាប់ខ្លួនកូនប្រសាររបស់លោកឧកញ៉ា ហេង សៀ ម្នាក់ឈ្មោះ ឃន ឈុនដារ៉ា ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់កាហ្វេល្បីមួយឈ្មោះ The KOI និង Tube Cafe។

ន្ទាប់ពីឃាត់ខ្លួនកូនប្រសារឧកញ៉ា ហេង សៀឈ្មោះ ឃន ឈុនដារ៉ា នៅព្រលប់ថ្ងៃទី១៥. ឧសភា. កម្លាំងសមត្ថកិច្ចបានបន្ដនាំខ្លួនកូនស្រីបង្កើតរបស់ ឧកញ៉ាហេង សៀ ឈ្មោះតាង គីមហៀង នៅយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ នៅទីតាំងក្រុមហ៊ុនកញ្ចក់ ហេង ស្រេងហុង តាមបណ្ដោយផ្លូវមុនីរ៉េត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ សង្ស័យរួមគំនិតគ្នាជាមួយប្ដី ជួលមនុស្សប្រុស-ស្រី ថតរូបភាពអាសអាសភាសដើម្បីបំភាន់សាធារណជន និងបំផ្លាញកិត្តិយសកញ្ញា មាន ពេជ្ររីតា ៕ដោយ៖លីណា 


Telegram