មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា និងបើកវគ្គបង្រៀនសមាធិ ចាប់ពីថ្ងៃអាទិត្យ ៧រោច
ព័ត៌មានជាតិ
81

ខេត្តកំពង់ស្ពឺ៖ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា និងបើកវគ្គបង្រៀនសមាធិដែលបង្រៀនដោយលោកជំទាវអគ្គមហាឧបាសិកាធម្មបណ្ឌិតញ៉ឹក ប៊ុនថា ដែលមានរយៈពេល៨ថ្ងៃ ដោយចាប់ពីថ្ងៃអាទិត្យ ៧រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ រហូតដល់ថ្ងៃអាទិត្យ ១៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដែលមានទីតាំងនៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ គិរីរម្យ ក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។តាមរយៈសេចក្តីជូនដំណឹងរប់មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ប្រសិនជាមហាពុទ្ធបរិស័តទាំងអស់មានសទ្ធាជ្រះថ្លាចង់ចូលរួមរៀនសមាធិ អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទរបស់អគ្គមហាឧបាសិកាអ៊ុក ចន្ថា ០១៧ ៥៥ ៦៧ ៦២ និងទូរស័ព្ទឧបាសិកាអ៊ុំ ឌី ០១១ ៤៥ ២៤ ៣៩ ។

ការរៀនសមាធិអាចប្រតិបត្តិទៅបានគ្រប់វ័យ សមាធិនាំអោយមនុស្សគ្រប់វ័យ មានក្រមសីលធម៌ ដូច្នេះក្រមសីលធម៌ធ្វើអោយមនុស្ស ស្រឡាញ់អំពើល្អ សង្គមល្អ ប្រទេសជាតិ និងពិភពលោកល្អប្រពៃបានសុខ ក្សេមក្សាន្ត ក្រមសីលធម៌ ជាអំពើសន្តោស យោគយល់ ប្រកបដោយចិត្តល្អ ជាបុណ្យដ៏ប្រសើរទ្រទ្រង់មនុស្សអោយបាននូវសម្បត្តិ ៣ ប្រការ គឺសម្បត្តិមនុស្សដ៏លើស សម្បត្តិទេវតា និងសម្បត្តិព្រះនិព្វាន ៕ដោយ៖លីណា


Telegram