ឃាត់បានតែពលករប្រុស.ស្រី២៦នាក់បម្រុងឆ្លងដែនទៅប្រទេសថៃតែមេខ្យល់ចាប់មិនទាន់សង្ឃឹមថាមិនអោយរួចខ្លួនឡើយ
សន្តិសុខសង្គម
85

បន្ទាយមានជ័យ៖ឃាត់បានតែពលករប្រុស.ស្រី២៦នាក់បម្រុងឆ្លងដែនទៅប្រទេសថៃតែមេខ្យល់ចាប់មិនទាន់សង្ឃឹមថាមិនអោយរួចខ្លួនឡើយដែលឃាត់នៅវេលាម៉ោង៤.៤៥នាទីល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១តាមបន្ទាត់ព្រំដែនភូមិសាស្គ្រឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

លោកវរៈសេនីយ៍ឯក សូរ ចាន់រី មេបញ្ជាការនគរបាលវរៈការពារព្រដែនគោកលេខ៩១១បានប្រាប់ថា៖ជាការណែនាំនិងវិធានការពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីពង្រឹងការទប់ស្កាត់បទល្មើសតាមបន្ទាត់ព្រំដែននិងពលករលួចឆ្លងខុសច្បាប់គេចវេសធ្វើចត្តាឡីស័កប

ង្ការទប់ស្កាត់កូវីដ១៩មិនអោយរីករាលដាលក្នុងសហគមន៍។

លោកបានបញ្ជាក់ថា៖កម្លាំងនគរបាលវរៈការពារព្រំដែនគោកលេខ៩១១ បានមន្ត្រីនគរបាលប៉ុស្តិ៍អូរបីជាន់ និងកម្លាំងយោធាការពារព្រំដែនលេខ៥០៣ បានចេញល្បាតតាមបន្ទាត់ព្រំដែនបានប្រទៈឃើញប្រជាពលរដ្ឋចំនួន២៦នាក់ស្រី១៣នាក់ជាពលករបម្រុងលួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់តាមច្រករបៀងក្នុងភូមិសាស្គ្រឃុំអូរបីជាន់ស្រុកអូរជ្រៅ។

លោកវរៈសេនីយ៍ឯក សូរ ចាន់រី បានបញ្ជាក់ថា៖ក្រោយឃាត់ខ្លួនពលករប្រុស.ស្រីចំនួន២៦នាក់ស្រី១៣នាក់ក្នុងមានប្រជាពលរដ្ឋមកពី ខេត្តកំពង់ធំ ៦នាក់ ខេត្តបាត់ដំបង១១នាក់ស្រី៨នាក់ ខេត្តតាកែវ១នាក់ ខេត្តបន្ទាយមានជ័យ៨នាក់ស្រី៤នាក់ត្រូវបានបញ្ជូនទៅសាកសួរតាមចម្លើយពួកគាត់គោលបំណងឆ្លងដែនទៅរកការងារធ្វើប្រទេសថៃតាមរយៈមេខ្យល់ក្នុង១នាក់តំលៃ៥.០០០បាតជូនដល់កន្លែងធ្វើការរកការងារអោយធ្វើតែគាត់មិនបានស្គាល់ឈ្មោះមេខ្យល់ឡើយក្រោយពេលសាកសួរហើយត្រូវបានបញ្ជូនទៅដាក់មណ្ឌលធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ៕ដោយ៖ចិន្ត្រា


Telegram