ខ្យល់កន្ត្រាក់បំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋចំនួន៣ខ្នងបណ្តាលឲ្យខូចខាតស្រុកព្រះនេត្រព្រះ
សន្តិសុខសង្គម
122

បន្ទាយមានជ័យ៖ខ្យល់កន្ត្រាក់បំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋចំនួន៣ខ្នងបណ្តាលខូចខាតនៅវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នៅភូមិស្រេះលិច ឃុំ.ស្រុកព្រះនេត្រព្រះ ។

លោកវរៈសេនីយ៍ឯក មាស រិទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះបានប្រាប់ថា៖ នៅពេលខ្យល់កន្ត្រាក់បំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋបណ្តាលខូចខាតគឺមានភ្លៀងហើយខ្យល់កន្ត្រាក់បក់បោកយ៉ាងខ្លាំងបណ្តាលប៉ើងដំបូលផ្ទះបណ្តាលខូចខាតស័ង្កសី និងឈើផ្លានបានបាក់ដែលប៉ះពាល់១ភូមិ។

លោកបានបញ្ជាក់ថា៖ ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់បណ្តាលខូចខាតផ្ទះ៣ខ្នង ម្ចាស់ ១.ឈ្មោះ ធឹម ចក់ ភេទប្រុសអាយុ៦០ឆ្នាំ (ខូចខាតស័ង្កសី២០សន្លឹក និងឈើផ្លាន) ២.ឈ្មោះ ផន ជឿន ភេទប្រុសអាយុ៣៥ឆ្នាំ(ខូចខាតស័ង្កសី១០សន្លឹកនិងឈើផ្លាន) ៣.ឈ្មោះ ឈុំ យ៉ាត់ ភេទប្រុសអាយុ៧០ឆ្នាំ(ខូចខាតស័ង្កសី៥សន្លឹកឈើផ្លាន)។

លោកវរៈសេនីយ៍ឯក មាស រិទ្ធី បានបញ្ជាក់ថា៖ក្រោយពេលដែលប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់បណ្តាលខូចខាតផ្ទះសម្បែង បានរាយការណ៍ជូន លោកស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីស្នើសុំកម្លាំងចុះជួយអន្តរាគមន៍ជួសជុលផ្ទះសម្បែងជូនប្រជាពលរដ្ឋ៕ ដោយ៖ចិន្ត្រា


Telegram