បើករថយន្តទៅ​ឆេ​ង​ម៉េ​ងជា​​លក្ខណៈ​គ្រួសារ ជួបគ្រោះថ្នាក់ចរាចរណ៍ ...
សន្តិសុខសង្គម
157

រាជធានីភ្នំពេញ​ ៖ រថយន្តដឹកឈើមួយគ្រឿង មិនដឹងជាបើកក្នុងល្បឿនប៉ុន្មាននោះទេ បានបុកជាមួយរថយន្តម៉ាកឡិចស៊ីស ៥៧០ ដែលធ្វើ​ដំណើរ​ទៅ​ឆេ​ង​ម៉េ​ងជា​​លក្ខណៈ​គ្រួសារ ពេញទំហឹង ខ្ទេចរថយន្តយ៉ាងដំណំ រួចហើយរថយន្តដឹកឈើនេះ ​ជ្រុល​ទៅ​បុក​ធ្លាយ​របង​ឃ្លាំង​មួយ​កន្លែង​ថែម​ទៀត​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០២៥​ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ ​រថយន្ត LEXUS 570 ពណ៌​ខ្មៅមួយ​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2N-1899 ធ្វើ​ដំណើរ​ទៅ​ឆេ​ង​ម៉េ​ងជា​​លក្ខណៈ​គ្រួសារ ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុងទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែមានរថយន្តកូរ៉េ​ដឹកឈើ​ ពណ៌​ខៀវ ម៉ាក HYUNDAI ពាក់​ស្លាក​លេខ​ ភ្នំពេញ 2O-7405 បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នារេចង្កូត​បុក​ឡើង​ខឿន​សួនច្បារ​ចែក​ទ្រូងផ្លូវ ពី​ម្ខាងទៅ​ម្ខាង​មកបុក​រថយន្ត Lexus យ៉ាងពេញទំហឹង រួច​ជ្រុល​ទៅ​បុក​ធ្លាយ​របង​ឃ្លាំង​មួយ​កន្លែង​ថែម​ទៀត​ទើបអស់ល្បឿនទៅមុខលែងរួច សំណាងល្អក្នុងហេតុការណ៍គ្មាននរណាម្នាក់ រងរបួសអ្វីនោះទេ។

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន បាន​ទាក់ទង​ទៅ​កាន់​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍ ដើម្បី​ចុះ​មក​ធ្វើការ​វាស់វែង យក​រថយន្ត​ទាំង២គ្រឿងទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នាតាមច្បាប់បន្តទៀត ៕


Telegram