ពុទ្ធោរោងការ ក្លាយជារោងបុណ្យស./....ព! ថ្ងៃរៀបមង្គលការកំពុងឈរទទួលភ្ញៀវ កូនក្រមុំគាំងបេះដូងស្លា./....ប់ (មានវីដេអូ)
សន្តិសុខសង្គម
203

ខេត្តព្រៃវែង៖ គួរអោយអាសូរណាស់ ថ្ងៃរៀបមង្គលការ ថ្ងៃជ័យ កំពុងទទួលភ្ញៀវ ស្រាប់តែកូនក្រមុំគាំងបេះដូងស្លាប់ក្នុងថ្ងៃមង្គលការទៅវិញ ទុកឲ្យកូនកំលោះអង្គុយយំ សំពះស្រក់ទឹកភ្នែក ផ្អើលអស់ញាតិមិត្តបងប្អូន ភ្ញៀវជិតឆ្ងាយដែលមកចូលរួម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧និង ៣០នាទី យប់ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ នៅក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

តាមការបញ្ជាក់ពីសាច់ញាតិ ឪពុកម្តាយ បានឲ្យដឹងថា ជនរងគ្រោះជាកូនក្រមុំមានឈ្មោះអ៊ុក ចន្ធី អាយុ២៩ឆ្នាំ កាលពីនៅតូចធ្លាប់មានជំងឺបេះដូង ហើយបានវះកាត់ព្យាបាលកាលពីអាយុ ១២ឆ្នាំ ក្រោយមកសុខភាពមិនដែលមានបញ្ហាអត់នោះអីទេ លុះថ្ងៃរៀបមង្គលការ កំពុងទទួលភ្ញៀវមកចូលរួម ស្រាប់តែកូនក្រមុំ ត្រជាក់ចុងដៃចុងជើង មិនស្រួលខ្លួន ក៏ត្រូវបានសាច់ញាតិនាំទៅលើផ្ទះ ផ្អើលអស់ញាតិមិត្តបងប្អូន នាំគ្នាប្រញាប់ប្រញាល់ទៅមន្ទីរពេទ្យ តែអកុសល្យ ស្លាប់ទៅហើយ ។

សូមចូលរួមរំលោភទុក្ខផង ។



Telegram