បើករថយន្តទៅស្រោចទឹកផ្តាច់គ្រោះលើករាសី មកតាមផ្លូវភ្លើងឆេះខ្ទេច!
សន្តិសុខសង្គម
151

រាជធានីភ្នំពេញ ​៖ នារីម្នាក់ បើករថយន្តបំណងទៅស្រោចទឹកផ្តាច់គ្រោះលើករាសី មកតាមផ្លូវស្រាប់តែត្រូវអគ្គិភ័យឆេះលេបត្របាក់រថយន្តអស់ទាំងស្រុង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង៥០នាទីរសៀល​ ថ្ងៃទី០៦​ ខែមេសា​ ឆ្នាំ២០២៥ នៅសង្កាត់កាកាបទី២ ខណ្ឌពោធិ៍​សែន​ជ័យ​ រាជធានីភ្នំពេញ​ ។

ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ផងដែរ តែគួរឲ្យស្តាយរថយន្តខាងលើ ត្រូវអគ្គិភ័យឆេះគ្មានសល់អស់ទៅហើយ នៅតែគ្រោងឆ្អឹងតែប៉ុណ្ណោះ ៕


Telegram