ខេត្តកំពង់ឆ្នាំង ៖ យោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា អគ្គិភ័យមួយបាន ឆេះលេបត្របាក់ផ្ទះប្រជាពលរដ្ឋ២ខ្នង យ៉ាងសន្ធោសន្ធៅ អស់ទាំងស្រុង ដោយសារតែរន្ទះបាញ់ប៉ារ៉ែតភ្លើង អគ្គិសនី ប្រើប្រាស់ក្នុងផ្ទះផ្ទាល់ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៣និង ៣០នាទីរសៀល ថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ ២០២១ នៅចំណុចភូមិចក ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចជំនាញបញ្ជាក់ថា ផ្ទះដែលឆេះទាំង២ខ្នងនេះ មានម្ចាស់ទី១ឈ្មោះ ប៉ែន សាវ៉េត ភេទ ស្រី អាយុ ៥២ ឆ្នាំ ឆេះផ្ទះទំហំ ៨×៦ ម៉ែត្រ ជញ្ជាំក្តា ដំបូលក្បឿង (ឆេះជញ្ជាំងមួយចំហៀង) និងម្ចាស់ផ្ទះទី២ ឈ្មោះ សោម ជន ភេទ ប្រុស ។
ក្នុងនោះ អគ្គិភ័យនេះ បានឆេះបំផ្លាញផ្ទះទាំង២ខ្នងអស់ទាំងស្រុង នឹងបានឆេះម៉ូតូម៉ាក C100 ចំនួន០១ គ្រឿង , ម៉ាស៊ីនបូមទឹកចំនួន ០៣ និង ស្រូវចំនួន ២.៥ តោន ឆេះអស់ទាំងស្រុង ។
សូមបញ្ជាក់ថា ខណៈអគ្គិភ័យនេះបានកើតឡើង កម្លាំងសមត្ថកិច្ចនគរបាលអគ្គិភ័យស្រុកបានចេញអន្តរាគមន៍ជួយពន្លត់ នឹងប្រើប្រាស់ទឹកអស់ចំនួនមួយរថយន្តទើបគ្រប់គ្រងបានទាំងស្រុង មិនបានរាលដាលដល់ ផ្ទះអ្នកដ៍ទៃទៀតឡើយ ។
ចំណែកមូលហេតុ ត្រូវបាន នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា បណ្តាលមកពីរន្ទះបាញ់ប៉ារ៉ែតភ្លើង អគ្គិសនី ប្រើប្រាស់ក្នុងផ្ទះផ្ទាល់ ៕