ដំណឹងល្អ! អ្នករកលុយតាមYouTubeនៅកម្ពុជា អាចមានសង្ឃឹមវិញហើយ ក្រោយYouTube បិទ Ads នៅកម្ពុជានិងប្រទេសជាង ៩០ទៀត
បច្ចេកវិទ្យា
318

រាជធានីភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសេចក្តីប្រកាសព័ត៌មានថា នាពេលថ្មីៗកន្លងទៅនេះ Youtube បានផ្អាកមិនឲ្យមានការផ្សាយពាណិជ្ជកម្មលើថ្នាលវីដេអូនៅប្រទេសកម្ពុជា និងប្រទេសជាង ៩០ទៀត ដែលធ្វើឲ្យអ្នកទស្សនាវៅដេអូសប្បាយចិត្ត ព្រោះមិនមានការរំខានពីការផ្សាយពាណិជ្ជកម្ម ផ្ទុយទៅវិញអ្នកផលិត មាតិចុះផ្សាយក្នុង Youtube មិនអាចរកចំណូលនៅប្រទេសទាំងនោះបានទៀតទេ។

បន្ទាប់ពីបានទាក់ទងតំណាង Youtube ដើម្បីធ្វើការបំភ្លឺ និងជំរុញឲ្យមានដំណោះស្រាយ ឆាប់រហ័សពាក់ព័ន្ធនឹងបញ្ហាខាងលើ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបដូចខាងក្រោម ៖


Telegram