កូនអកត្តញ្ញូ ខឹ./.ងសុំលុយម្តាយ៥០០០រៀល ទៅទិញស្រាផឹកមិនបាន ទាញតាំ/....ងតោគំរាម រួចយកឆ្នាំងបា/.....យ វា./....យក្បា./....លម្តាយរងរបួស
សន្តិសុខសង្គម
75

ខេត្តកណ្តាល៖ នគរបាលស្រុកកៀនស្វាយ ចាប់ឃាត់ខ្លួនកូនអកត្តញ្ញូ ព្រោះតែខឹងសុំលុយម្តាយ៥០០០រៀល យកទៅទិញស្រាផឹកមិនបាន ទាញកាំបិតតាំងតោគំរាម រួម យកឆ្នាំងបាយ វាយក្បាលម្តាយ បណ្តាលឲ្យរងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣និង៣០នាទីទាបភ្លឺថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ចំណុចភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថាជនសង្ស័យមានឈ្មោះ កុយ ចំណាន ហៅពៅ ភេទប្រុស អាយុ២៨ឆ្នាំ(ត្រូវជាកូនបង្កើត) មុខរបរមិនពិត មានទីលំនៅ ភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

ក្នុងនោះវត្ថុតាងសមត្ថកិច្ចដកហូតបានរួមមាន ៖ ឆ្នាំងបាយអ៉ីណុកចំនួន១, និងកាំបិតតាំងតោផ្លែដែកដងឈើ ប្រវែង២៨Cmចំនួន១ ។

ចំណែកជនរងគ្រោះមានឈ្មោះ អុក វណ្ណា ភេទស្រី អាយុ៧៣ឆ្នាំ (ត្រូវជាម្តាយបង្កើត) មុខរបរនៅផ្ទះ មានទីលំនៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោកវរសេនីយ៍ឯក ព្រុំ សំណាង បានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យត្រូវជាកូន បានដើរលេងមិនចូលផ្ទះចំនួន០៣ថ្ងៃមកហើយ ។ លុះមកដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ម៉ោង០៣និង៣០នាទីទាបភ្លឺ ជនរងគ្រោះកំពុងតែសម្រាកនៅក្នុងផ្ទះ ស្រាប់តែជនសង្ស័យបានដើរចូលមកក្នុងផ្ទះ ឃើញជនរងគ្រោះកំពុងតែសម្រាកនៅលើគ្រែ ក៏ស្រែកសុំប្រាក់ចំនួន៥០០០រៀល ដើម្បីយកទៅទិញស្រាផឹក តែជនរងគ្រោះមិនមានប្រាក់ឲ្យទេ ហើយជនរងគ្រោះបាននិយាយប្រាប់ថា កូនចូលដេកទៅយប់ហើយ ចំណែកជនសង្ស័យជាកូន បាននិយាយតបវិញថា« អញមិនដេកទេ» ភ្លាមនោះជនសង្ស័យបានយកកាំបិតតាំងតោនៅលើគ្រែមកកាន់ នៅនឹងដៃ តែមិនបានកាប់ទៅលើជនរងគ្រោះទេ បន្ទាប់មកជនសង្ស័យបានទម្លាក់កាំបិតតាំងតោចុះ រួចដើរទៅយកឆ្នាំងបាយអ៉ីណុកពីចង្រ្កានបាយ មកវាយជនរងគ្រោះចំក្បាលខាងស្តាំ បណ្ដាលឲ្យរបួសស្នាមដេរ២ថ្នេរ បន្ទាប់មកជនសង្ស័យបានបោកចានបាយចំនួន៤ចានបន្ថែមទៀត ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានចូលទៅសម្រាក ។ ចំណែកជនរងគ្រោះត្រូវបានប្រជាពលរដ្ឋដែលនៅជិតខាង យកម៉ូតូដឹកយកទៅមណ្ឌលសុខភាពគគីរព្យាបាលរបួស ។

សមត្ថកិច្ចបន្តថា លុះដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ម៉ោង៧ និង០០ នាទីព្រឹក ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ ។ ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាមៗកម្លាំនប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ បាន សហការជាមួយកម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ចុះទៅដល់កន្លែងកើតហេតុ ធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យយកមកសាកសួរ ។ នៅចំពោះមុខនគរបាលជនសង្ស័យបានសារភាពថា ខ្លួនបានប្រើអំពើរហិង្សាទៅលើម្តាយរបស់ខ្លួនមែន មូលហេតុខ្លួនចង់បានប្រាក់ពីម្តាយយកទៅទិញស្រាផឹក ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលជំនាញស្រុកកៀនស្វាយ កំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕


Telegram