រតនគិរី៖ ករណីអំពេីហិង្សាដែលបានផ្សព្វផ្សាយតាមបណ្តញសង្គមដោយAccount"រឿងទូទៅ"ត្រូវបានបង្ក្រាបនៅវេលាម៉ោង១១:៣៥នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ក្រោមបញ្ជារដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី និងសំណូមពរឯកឧត្តមព្រះរាជអជ្ញា ប្រតិបត្តិការស្រាវជ្រាវបង្ក្រាបរបស់កម្លាំងអធិការដ្ឋាននគរបាលស្រុកបរកែវដែលដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ជួប វណ្ណរក្ស ដោយមានការសម្របសម្រួលនីតិវិធីដោយលោកព្រះរាជអាជ្ញារង ឡេង លីណា ករណីអំពេីហិង្សាវាយប្រពន្ធត្រូវបានបង្ក្រាប ដោយឃាតខ្លួនជនសង្ស័យចំនួន១នាក់ឈ្មោះ ទីង ជឿន ភេទប្រុស អាយុ៥៦ ជនជាតិទំពួន រស់នៅភូមិប៉ាអរ ឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី បានសារភាពថា ខ្លួនពិតជាបានផឹកស្រាស្រវឹងហើយបានប្រើប្រពន្ធទៅអាំងសាច់ក្លែម តែប្រពន្ធមិនទៅខ្លួនក៍បានប្រើ ហិង្សាវាយទៅលើប្រពន្ធ ឈ្មោះ រចំ ហែន អាយុ៣០ ឆ្នាំនោះពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកឃាតខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបរកែវ ដេីម្បីកសារសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការទៅតាមច្បាប់។ ដោយឡែកជនរងគ្រោះបានបញ្ជូនទៅសំរាកព្យាបាលនៅមណ្ឌលសុខភាពកិចុង ស្រុកបរកែវ។







