ខេត្តបន្ទាយមានជ័យ៖ ពិតជាអាណិតពេកក្រៃ កូនគេកូនយេីង ព្រោះតែជីវភាពគ្រួសារក្មេងស្រីដើរបេះត្រកួនលិចទឹកលក់បណ្តាលឲ្យលង់ស្លាប់នៅវេលាម៉ោង១រសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នៅខាងជើងប្រមាណ១០០ម៉ែត្រពីភូមិព្រៃវែង ឃុំគំរំ ស្រុកថ្មពួក។
មន្ត្រីនគរបាលស្រុកថ្មពួកបានប្រាប់ថា៖ក្មេងរងគ្រោះដែលស្លាប់ដោយលងទឹកឈ្មោះ ខាន ស្រីអ៊ីន ភេទស្រី អាយុ១២ឆ្នាំរស់នភូមិកើតហេតខាងលើ។
មន្ត្រីនគរបាលបានបញ្ជាក់ថា៖ នៅពេលគ្រោះថ្នាក់លង់ទឹកស្លាប់គឺក្មេងស្រីបានដើរបេះត្រកួនលិចទឹករឺត្រកួនឆ្លក់ទឹកតាមប្រឡាយទឹករាល់ថ្ងៃដើម្បីលក់សម្រាប់គ្រួសារ តែអកុសល់ថ្ងៃរងគ្រោះក្មេងស្រីបានទៅបេះត្រកួនឆ្លក់ទឹកនៅប្រឡាយវាលស្រែខាងជើងភូមិប្រមាណជា១០០ម៉ែត្រម្នាក់ឯងហើយចុះបេះត្រកួនក្នុងប្រឡាយទឹកជ្រៅបណ្តាលអោយលង់ទឹកហើយពេលនោះអ្នកទៅមើលស្រែឃើញបានចុះស្រង់ដឹកទៅមន្ទីពេទ្យបង្អែកស្រុកថ្មពួកនាងបានស្លាប់ហើយដឹកត្រឡប់មកផ្ទះវិញ។
មន្ត្រីនគរបាលបានបញ្ជាក់ថា៖ក្រោយទទួលព័ត៌មានចុះទៅពិនិត្យសាកសពក្មេងរងគ្រោះគឺពិតជាលង់ទឹកស្លាប់ពិតម៉ែន គួរសោកស្តាយក្មេងល្អដើរបេះត្រកួនលក់សម្រាប់គ្រួសារតែអកុសល់នាំងលង់ទឹកស្លាប់៕ដោយ៖ចន្ត្រា