រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចចម្រុះ នៃស្នងការនគរបាលពីភ្នំពេញបានបើក ប្រតិបត្តិការចុះមកបង្ក្រាប ទីតាំងខារ៉ាអូខេមួយកន្លែងដែលលួចបើក មានមនុស្សចូលទៅប្រមូលផ្ដុំគ្នាជាច្រើននាក់ សង្ស័យពាក់ព័ន្ធជាមួយនឹងករណីគ្រឿងញៀនទ្រង់ទ្រាយធំ ឃាត់ ខ្លួន ជនជាតិ ចិន ប្រុស ស្រី ជាង ៦០ នាក់ឯណោះ ដាក់រថយន្តក្រុងរបស់ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជូន ទៅ កាន់ ស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ នៅចំណុចខុនដូរមួយកន្លែង តាមបណ្ដោយផ្លូវលេខ ៩៥ កែងនឹងផ្លូវលេខ ២៨៨ ក្នុងសង្កាត់ បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំនេះ មានការដឹកនាំកម្លាំងដោយលោក ឧត្តម សេនីយ៍ ត្រី តឹង សុធី ស្នង ការ រង នគរបាលរាជធានីភ្នំពេញ ទទួល ដឹកនាំ កម្លាំង អន្តរាគមន៍ពិសេស នៃស្នង ការដ្ឋាន នគរបាល រាជ ធានីភ្នំពេញ ហៅកាត់ SDU សហការជាមួយនឹងកម្លាំង ការិយាល័យ ព្រហ្មទណ្ឌ កម្រិត ស្រាល និង នគរបាល ការិយាល័យ អន្តោប្រវេសន៍ ផង ដែរ ដោយចុះបង្ក្រាបតាំង ពី ម៉ោង៨យប់ ថ្ងៃ ទី ១៨ រហូត ដល់ម៉ោង ២ឈាន ចូល ថ្ងៃ ទី១៩ ខែឧសភា ទើបបញ្ចប់ ប្រតិបត្តិ ការ។
ជាលទ្ធផល បើតាមការបញ្ជាក់ពីសមត្ថកិច្ចដែលចុះទៅគោលដៅខាងលើ បានឲ្យដឹងថា ការបង្ក្រាបនេះមានការឃាត់ខ្លួនមនុស្សប្រុសស្រីជាង៦០នាក់ សុទ្ធតែជាជនជាតិចិន និងវៀតណាម ដែលប្រមូលផ្តុំគ្នាផឹកស៊ីជួបគ្នា មិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ទើបកងកម្លាំងចុះបង្ក្រាប ៕