ទៀតហើយ! ប្រទះឃើញសពមនុស្សត្រូវគេកប់ក្នុងដីឡូត៍មួយកន្លែង សមត្ថកិច្ចបង្កើតក្រុមការងារចម្រុះ ហ៊ុំព័ទ្ធកាយសាកសព បើកការស្រាវជ្រាវ!
ខេត្តឧត្តរមានជ័យ ៖ មានការភ្ញាក់ផ្អើលខ្លាំងមួយបានកើតឡើង ដោយប្រជាពលរដ្ឋបានប្រទះឃើញសពមនុស្ស ត្រូវបានគេកប់បំបាត់ភស្តុតាង ក្នុងដីឡូត៍មួយកន្លែង ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ច ។ នេះបើយោងតាមកំណត់ហេតុ Hotline 117 ប្រចាំបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៥និង ៤៣នាទីល្ងាច ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចក្នុងដុបព្រៃខាងក្រោយទីបញ្ជាការវរៈព្រំដែនគោកលេខ ៤០២ ចម្ងាយប្រហែល ៧០០ម៉ែត្រ ក្នុងភូមិគោកប្រាសាទ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
ក្រោយទទួលបានព័ត៌មាននេះភ្លាម កម្លាំងសមត្ថកិច្ចចម្រុះ បានសហការគ្នាចុះមកដល់ទីតាំងកើតហេតុ ហ៊ុំព័ទ្ធ កាយ លើកសាកសពឡើងមកខាងលើ ដើម្បីពិនិត្យ ស៊លបអង្កេតស្រាវជ្រាវ តាមនីតិវិធី ៕ នុច

.jpg?1748419577)
.jpg?1748419580)

