ផ្អើលពេញភូមិ ប្រទះឃើញវ៉ាលីធំៗ០២ ត្រូវគេយកមកបោះចោលធំក្លិនស្អុយ សមត្ថកិច្ចជំនាញចុះពិនិត្យ ដឹងការពិតហួសចិត្ត !
សន្តិសុខសង្គម
529

រាជធានីភ្នំពេញ ៖ កាលពីល្ងាចម្សិលមិញ​មានការភ្ញាក់ផ្អើលជាខ្លាំង ដល់បងប្អូនប្រជាពលរដ្ឋជាអ្នកភូមិ និងអ្នកដំណើរនាំគ្នាចោមរោមមើល វ៉ាលីចំនួន ០២ធំ ដែលត្រូវបានគេយកមកបោះចោល ហើយលើកឡើងថាធំក្លិនស្អុយថែមទៀត ក៏ប្រញាប់នាំគ្នារាយការណ៍ជូនសមត្ថកិច្ចចុះមកធ្វើការពិនិត្យ ។តែផ្ទុយទៅវិញ ពេលសមត្ថកិច្ចចុះមកដល់ ធ្វើការបើកវ៉ាលីនោះពិនិត្យ គឺជាវ៉ាលីទទរ គ្មានអ្វីនោះឡើយ ក៏នាំគ្នាបំបែកគ្នារាងៗខ្លួនបានត្រឹមហួសចិត្តប៉ុណ្ណោះ ។

ក្នុងនោះ យោងតាមផេកផ្លូវការរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយមានប្រជាពលរដ្ឋប្រទះឃើញវ៉ាលីចំនួន០២ត្រូវបានជនមិនស្គាល់អត្តសញ្ញាណយកបោះចោលនៅក្រោមស្ពានតាអេវ ស្ថិតក្នុងភូមិកោះក្របី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៨ខែឧសភា ឆ្នាំ២០២៥ បង្កឲ្យមានការភ្ញាក់ផ្អើល ហើយមានការផ្សព្វផ្សាយថាក្នុងវ៉ាលីនោះមានក្លិនស្អុយនោះផង។

ក្រោយទទួលព័ត៌មានភ្លាមសមត្ថកិច្ចក៍បានចុះទៅត្រួតពិនិត្យជាក់ស្តែងនៅទីតាំងខាងលើ ហើយបានពិនិត្យវ៉ាលីទាំង២នោះ ដោយឃើញថាវ៉ាលីទាំងនេះជាវ៉ាលីទទេតែប៉ុណ្ណោះ គ្មានអ្វីនៅក្នុងវ៉ាលីនោះទេ ដូចនេះសូមឲ្យសាធារណជនមេត្តាជ្រាបជាព័ត៌មាន ដើម្បីជៀសវាងកុំឲ្យសាធារណជនមានការភាន់ច្រឡំ៕



Telegram