នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ ​បង្ក្រាបបាន​ក្រុម​ចោរ​ប្ល​ន់​ចំនួន​៦​នាក់ ដកហូតម៉ូតូ​៥​គ្រឿង
សន្តិសុខសង្គម
311

រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្ដម ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ២០២៥ ក្រោមការបញ្ជារពីរ លោកស្នងការរង ប៊ុន សត្យា ទទួលផែនការងារព្រហ្មទណ្ឌ រាជធានីភ្នំពេញ

លោកវរៈសេនីយ៍ឯក ម៉ម សាវន ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចុះបង្ក្រាបដោយផ្ទាល់ ឃាត់ខ្លួន ជនសង្ស័យចំនួន០៦នាក់ ម៉ូតូ៥គ្រឿង ដែលជាមុខសញ្ញា វាយប្លន់ យក ម៉ូតូនិងទូរសព្ទយ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រុមជនសង្ស័យទាំងនេះ បានធ្វើសកម្មភាព វាយប្លន់ យក ម៉ូតូScoppy ពណ៌ស ផលិត២០២៣ និង ទូរសព្ទ័ Iphone 13promax ពណ៌ខៀវ

នៅចំនុចសួនវត្តបមុវត្តី ផ្លូវសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ៣និង៤០នាទីយប់ ហើយត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនបាន ០៦នាក់រួមមាន ៖

១-ឈ្មោះ កន់សម្បត្តិដាទ្បែនសត្យា ហៅ សត្យា ប្រុស អាយុ១៨ ឆ្នាំ

២-ឈ្មោះ ណោម ផេង ហៅ ផេង ប្រុស អាយុ១៧ឆ្នាំ

៣. ឈ្មោះ ស៊ិ សម្បត្តិ ហៅ បាត់ ប្រុស អាយុ១៧ឆ្នាំ

៤. ឈ្មោះ អុំ សុខទិត្យ ហៅ ទិត្យ ប្រុស អាយុ១៧ឆ្នាំ

៥. ឈ្មោះ គង់ លីហៃ ហៅ ហៃ ប្រុស អាយុ១៧ឆ្នាំ

៦. ឈ្មោះ សេត សាក់នី ហៅ រ៉ា ប្រុស អាយុ១៨ឆ្នាំ។

ពេលនេះ ការិយាល័យ ជំនាញកំពុងស្រាវជ្រាវបន្តយកបក្សពួកសេសសល់បន្តទៀត ។ បញ្ជាក់មុខសញ្ញាសេសសល់ និងរត់គេចខ្លួន ដែលសកម្ម ក្នុងសកម្មភាព លួចមានស្ថានទំនង់ទោស (វាយប្លន់) សមត្ថកិច្ចនិងតាមបង្ក្រាបឲ្យដល់ឬសគល់ដោយមិនយោគយល់នោះឡើយ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ នុច


Telegram