ភ្លៀងធ្លាក់លាយឡំដោយខ្យល់កន្ត្រាក់បណ្តាលប៉ះពាល់២ស្រុកខូចខាតផ្ទះសំបែង៤ខ្នង
សន្តិសុខសង្គម
113

បន្ទាយមានជ័យ៖ ភ្លៀងធ្លាក់លាយឡំដោយខ្យល់កន្ត្រាក់បណ្តាលប៉ះពាល់២ស្រុកខូចខាតផ្ទះសំបែង៣ខ្នងនៅវេលាម៉ោង៧.២០នាទីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នៅស្រុកអូរជ្រៅនិងស្រុកមង្គលបូរី។

ដោយយោតាមរបាយការណ៍ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យមាន២ស្រុកដែលរងគ្រោះដោយធម្មជាតិខ្យល់កន្ត្រាក់ដែលខូចខាតផ្ទះសំបែង៤ខ្នង នៅភូមិព្រែករពៅ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ប៉ះពាល់ដោយខ្យល់កន្ត្រាក់ខូចខាតផ្ទះសំបែងប្រជាពលរដ្ឋ៣ខ្នងដែលប៉ើងដំបូលខូចខាតស័ង្កសីនិងបាក់ឈើផ្លានម្ចាស់ផ្ទះរងការខូចខាត ១.ឈ្មោះ ចឹក សំណាង ភេទប្រុសអាយុ៥៤ឆ្នាំ ២.ឈ្មោះ រស់ សុជាតិ ភេទប្រុសអាយុ៤២ឆ្នាំ ៣.ឈ្មោះ ប៊ុន រាត្រី ភេទប្រុសអាយុ៣៣ឆ្នាំ។

ដោយឡែកនៅភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខ្យល់កន្ត្រាក់បានខូចខាត់ផ្ទៈសំបែងប្រជាពលរដ្ឋ១ខ្នងម្ចាស់ឈ្មោះ ជា ម៉ុន ភេទប្រុសអាយុ៣៦ឆ្នាំ(ជាប្រជាការពារភូមិ)បណ្តាលផ្ទៈប៉ើងដំបូលបាក់ឈើផ្លាន។ជាការសំណូមពរពីប្រជាពលរដ្ឋសុំអោយកងកម្លាំងទាំងបីស្ថាប័នមានមន្ត្រីនគរបាល កម្លាំងកងរាជអាវុធហត្ថ កម្លាំងយោធា ជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋជួយជួសជុលផ្ទះដែលរងគ្រោះដោយខ្យល់កន្ត្រាក់៕ដោយ៖រដ្ឋា


Telegram