បន្ទាយមានជ័យ៖បុរស់ចំណាស់ម្នាក់ចុះរាវខ្ចៅនិងបេះផ្លែឈូកក្នុងបឹងលក់ត្រូវបានលង់ទឹកស្លាប់នៅវេលាម៉ោង២.៤០នាទីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នៅអាងទឹកក្តឹបថ្ម ភូមិក្តឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួក។
មន្ត្រីនគរបាលប៉ុស្តិ៍គោករមៀតបានប្រាប់ថា៖ជនរងគ្រោះលងទឹកស្លាប់ឈ្មោះ ឯម រុណ ភេទប្រុសអាយុ៧២ឆ្នាំរស់នៅភូមិកើតហេតុ។
មន្ត្រីនគរបាលបានបញ្ជាក់ថា៖នៅពេលជនរងគ្រោះលង់ទឹកស្លាប់គឺ ជនរងគ្រោះបានដើររាវខ្ចៅនិងបេះផ្លែកឈូកលក់ជាប្រចាំ ហើយពេលចុះរាវខ្ចៅនៅអាងទឹកក្តឹបថ្ម បានចុះទៅបេះផ្លែឈូកក្នុងអាងទឹកបណ្តាលលង់ទឹកហើយអ្នកជិតខាងឃើញបានស្ទុះទៅជួយស្រង់ឡើងគោកហើយដឹកទៅកាន់មន្ទីពេទ្យបង្អែកស្រុកថ្មពួកបានដាច់ខ្យល់ស្លាប់ត្រូវបានដឹកត្រឡប់ផ្ទៈវិញ។
មន្ត្រីនគរបាលប៉ុស្តិ៍បានបញ្ជាក់ថា៖ក្រោយទទួលព័ត៌មានហើយកម្លាំងនគរបាលជំនាញចុះទៅពិនិត្យឃើញជនរងគ្រោះត្រូវបានលងទឹកស្លាប់នៅពេលដែលទៅរាវខ្ចៅហើយចុះបេះផ្លែឈូកក្នុងបឹងទឹកជ្រៅប្រមាណ៣ម៉ែត្រដែលបេះបានហើយហែលទឹកមកវិញប្រហែលជាអស់ដៃរឺអស់កម្លាំងបណ្តាលលង់ទឹកស្លាប់៕ដោយ៖ចិន្ត្រា