បន្ទាយមានជ័យ៖ពលករខ្មែរត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាតាមច្រកអូរបីជាន់និងច្រកបឹងត្រកួន១ថ្ងៃមានចំនួន១១០នាក់នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ស្រុកអូរជ្រៅនោងស្រុកថ្មពួក។
លោក លី សុវណ្ណារិទ្ធ អភិបាលស្រុកអូរជ្រៅបានប្រាប់ថា៖នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះពលករខ្មែរដែលត្រឡប់ពីប្រទេសថៃចូលតាមច្រកអូរបីជាន់ឃុំអូរបីជាន់ស្រុកអូរជ្រៅដែលក្រុមការងារមណ្ឌលសំចតទទួលមានចំនួន៨៧នាក់ស្រី៣៨នាក់ ប្រជាពលរដ្ឋ ខេត្តបន្ទាយមានជ័យ ៣៦នាក់ ខេត្តបាត់ដំបង ១៤នាក់ ខេត្តកំពង់ចាម ៩នាក់ ខេត្តកំពង់ធំ ១២នាក់ រាជធានីភ្នំពេញ ១នាក់ ខេត្តព្រៈវិហ៊ារ ១នាក់ ខេត្តព្រៃវែង ២នាក់ ខេត្តពោធិ៍សាត់ ៣នាក់ ខេត្តសៀមរាប ៦នាក់ ខេត្តតាកែវ ២នាក់ ខេត្តត្បូងឃ្មុំ ១នាក់។
លោក អែម សុខា អភិបាលស្រុកថ្មពួកបានបញ្ជាក់ថា៖នៅថ្ងៃនេះដែរពលករខ្មែរដែលត្រឡប់ពីប្រទេសថៃចូលតាមច្រកតំបន់បឹងត្រកួនស្រុកថ្មពួកមានចំនួន២៣នាក់ ស្រី១២នាក់ កុមារ៦នាក់ ខេត្តបន្ទាយមានជ័យ ១៥នាក់ ខេត្តសៀមរាប ៦នាក់ ខេត្តបាត់ដំបង ១នាក់ ខេត្តកំពង់ចាម ១នាក់។
អភិបាលស្រុកអូរជ្រៅ និងស្រុកថ្មពួកបានបញ្ជាក់ថា៖ចំពោះពលករខ្មែរដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញតាមច្រកអូរបីជាន់ ស្រុកអូរជ្រៅ និងច្រកតំបន់ព្រំដែនបឹងត្រកួនស្រុកថ្មពួកក្នុង១ថ្ងៃមានចំនួន១១០នាក់ ដែលក្រុមការងារមណ្ឌលសំចតទទួលហើយធ្វើការពិនិត្យសុខភាពនិងជូនអាហារសម្រុនហើយក្រុមការងារបានធ្វើការណែនាំអោយបញ្ឈប់ធ្វើសកម្មភាពលួចឆ្លងដែនដោយខុសច្បាប់តាមរយៈមេខ្យល់ការពារសុវត្ថិភាព ហើយដឹកដោយរថយន្តក្រសួងការពារជាតិបញ្ជូនទៅដាក់មណ្ឌលដើម្បីធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃទើបអោយត្រឡប់ទៅផ្ទៈវិញ៕ដោយ៖ចិន្ត្រា