បន្ទាយមានជ័យ៖ប្រជាពលរដ្ឋប្រទះឃើញគ្រាប់៨១មីលីម៉ែត្រ១គ្រាប់មិនទាន់ផ្ទុះរាយការអោយអង្គភាពមីនមកយកទៅកម្ទេចចោលមកទទួលនៅម៉ោង៨ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ស្ថិតវាលស្រែឃុំ.ស្រុកស្វាយចេក។
លោកវរៈសេនីយ៍ឯក ជា ឈ្លូញ អធិការនគរបាលស្រុកស្វាយចេកបានប្រាប់ថា៖ប្រជាពលរដ្ឋទៅភ្ជួររាស់ដីស្រែបានប្រទៈឃើញគ្រាប់៨១មីលីម៉ែត្រ១គ្រាប់ដែលមិនទាន់ផ្ទុះនៅក្បែរគល់ឈើ ហើយរាយការជូនអាជ្ញាធរមូលដ្ឋានបានរាយការណ៍ជូនអង្គភាពហេឡូត្រាស់កំចាត់មីនបានចុះមកទទួលយកទៅកំទិចចោល។
លោកបានបញ្ជាក់ថា៖តាមអង្គភាពហេឡូត្រាស់បានអោយដឹងគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះនេះមានគុណភាពហើយជាគ្រាប់ដែលសល់ពីសម័យសង្គ្រាមក្រោយប្រជាពលរដ្ឋប្រទៈឃើញហើយរាយការណ៍ជូននិងយកទៅកំទិចចោល។
លោកវរៈសេនីយ៍ឯក ជា ឈ្លូញ បានណែនាំដល់ប្រជាពលរដ្ឋបើឃើញគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទៈមិនត្រូវប៉ៈពាល់រឺយកទៅកែឆ្នៃអ្វីឡើយគ្រោះថ្នាក់គ្រប់
ពេលបើឃើញត្រូវរាយការណ៍ជូនអាជ្ញាធរនៅក្បែរដើម្បីអោយអង្គភាពកំចាត់មីនយកទៅកំទិចចោលការពារគ្រោះថ្នាក់កើតឡើង៕ដោយ៖ចិន្ត្រា