បន្ទាយមានជ័យ៖អ្នកបើកបរអ៊ែស្ការទ័រទំនេរពីកាយដីអង្គុយលេងក្រោមរថយន្តបែនដឹកដីហើយម្នាក់ទៀតឡើងបញ្ឆេះឡានបែនចាក់ដីចេញជាប់លេខបណ្តាលកិនស្លាប់នៅវេលាម៉ោង៨,១០នាទីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នៅចំណុចកាយដីក្នុងភូមិដូនឡឹក ឃុំសំបួរ ស្រុកមង្គលបូរី។
លោកវរៈសេនីយ៍ឯក សិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរីបានប្រាប់ថា៖ជនរងគ្រោះឈ្មោះ សេង ហ៊ឺ ភេទប្រុសអាយុ៣៦ឆ្នាំ(អ្នកបើកបរអ៊ែស្ការទ័រ)រស់នៅភូមិស្រមោច ឃុំ.ស្រុកព្រៈនេត្រព្រៈ។
លោកបានបញ្ជាក់ថា៖នៅពេលគ្រោះថ្នាក់កើតឡើងជនរងគ្រោះទំនេរពីបើកអ៊ែស្ការកាយដីបានអង្គុយលេងក្រោមរថយន្តបែនដឹកដី ហើយឈ្មោះ ឈុំ កញ្ញា ភេទប្រុសអាយុ៣១ឆ្នាំ(អ្នកបើកបររថយន្ត)រស់នៅភូមិតាឡំ ឃុំតាឡំ ស្រុកមង្គលបូរី បានឡើងបញ្ឆេះរថយន្តដើម្បីបែនដីចេញពីរថយន្ត ហើយពេលដែលបញ្ឆេះរថយន្តជាប់លេខទៅមុខបណ្តាលកិនជនរងគ្រោះដែលកំពុងអង្គុយលេងក្រោមរថយន្តបានកិនស្លាប់ភ្លាមៗហើយអ្នកបើករថយន្តដែលបើករកិនស្លាប់បានបើកទ្វាររថយន្តគេចខ្លួនបាត់។
លោកវរៈសេនីយ៍ឯក សិន ណារ៉ាក់ បានបញ្ជាក់ថា៖ក្រោយទទួលព័ត៌មានរថយន្តបែនដឹកដីបើកកិនមនុស្សស្លាប់កម្លាំងជំនាញចុះទៅពិនិត្យឃើញ ជនរងគ្រោះត្រូវរថយន្តបែនរបស់ឈ្មោះ ឈុំ កញ្ញា បានបើកកិនស្លាប់និងកន្លែង ដោយជនរងគ្រោះឈ្មោះ សេង ហ៊ឺ ជាអ្នកបើកបរអ៊ែស្កាទំនេរពីកាយដីអង្គុយលេងក្រោមរថយន្តហើយម្ចាស់រថយន្តឡើងបញ្ឆេះបែនចាក់ដីចេញជាប់លេខទៅមុខកិនស្លាប់ភ្លាមៗក្រោយពិនិត្យហើយប្រគល់សាច់ញាតិទទួលទៅធ្វើបុណ្យ ចំណែកអ្នកបង្ករកំពុងរកចាប់ខ្លួនដើម្បីចាត់ការតាមច្បាប់៕ដោយ៖ចិន្ត្រា