ខេត្តបាត់ដំបង៖ ជនដៃដល់ល្មោភកាមម្នាក់បានធ្វើសកម្មភាពប្រទូស្តកេរ្តិ៍ខ្មាស់លើក្មេងស្រីទើបអាយុ០៥ឆ្នាំ ក្នុងបន្ទប់ទឹក រហូតបានសម្រេច ខណៈពេលដែលជនរងគ្រោះងូតទឹកក្នុងបន្ទប់ទឹកម្នាក់ឯង ចំណែកជីដូនរបស់ជនរងគ្រោះមិននៅផ្ទះ រីឯជីតាជនរងគ្រោះនៅផ្ទះតែផឹកស្រាស្រវឹង កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ក្នុងក្រុមទី០២ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន ឲ្យដឹងថា ជនសង្ស័យឈ្មោះ ទូច ចាន់ណេត ហៅ យ៉េត ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលបានធ្វើសកម្មភាពស្ទាបអង្អែលប្រដាប់ភេទ របស់ជនរងគ្រោះ អាយុ០៥ឆ្នាំ រស់នៅភូមិ.ឃុំជាមួយជនសង្ស័យ។
បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕ ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ