រថយន្ត៤គ្រឿង បុកបន្តកន្ទុយគ្នា រងការខូចខាតលើផ្លូវជាតិលេខ៤
សន្តិសុខសង្គម
301

ខេត្តកោះកុង៖ យ៉ាងហោចណាស់ មានរថយន្តចំនួន ០៤គ្រឿង បានរងការខូចខាតយ៉ាងដំណំ ខណៈបើកបរខ្វះការប្រុងប្រយ័ត្ន បានបុកបន្តកន្ទុយគ្នាជាបន្តបន្ទាប់ និងបណ្តាលឲ្យបុរសម្នាក់របួស កាលពីវេលាម៉ោង ៣ និង២០នាទីរសៀល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៤ ចំណុចមុខផ្លូវចូលរោងចក្របោះពុម្ភឥដ្ឋ ចន្លោះគីឡូម៉ែត្រ១៥០-១៥១ ក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។

សមត្ថកិច្ចបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាង រថយន្តបង្ករម៉ាកស៊ូភើគ្រីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-6664 និងស្លាកលេខកន្ទុយ ភ្នំពេញ 4A-7707 (អ្នកបើកបររត់គេចខ្លួនបាត់) បើកបរខ្វះការប្រុងប្រយ័ត្ន ស្របទិសគ្នាពីជើងទៅត្បូង មិនគោរពសិទ្ធអ្នកបើកបររថយន្ដខាងមុខ បុករុញគូថ រថយន្តទី២ម៉ាកឡិចស៊ីស ពណ៌ទឹកមាស បើកបរដោយឈ្មោះ ខាន់ សុវណ្ណារ៉ា ភេទប្រុស អាយុ៤៩ឆ្នាំ (រងរបួសស្រាល), ទី៣- រថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស បើកបរដោយឈ្មោះ អែម រិន ភេទប្រុស អាយុ៣១ឆ្នាំ និងទី៤-រថយន្តធំដឹកទូរកុងតឺន័រមិនស្គាលម៉ាក បើកបរមុខរថយន្តទាំង៣គ្រឿង អ្នកបើកបរបានបើករត់គេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានវាស់វែង យកវត្ថុតាងរថយន្តទាំង៤គ្រឿងទៅរក្សាទុកនៅ អធិការដ្ឋានស្រុកស្រែអំបិល រង់ចាំដោះស្រាយគ្នាតាមច្បាប់ ។ ចំណែកអ្នករបួស ត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យវាលរេញ៕ ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ 


Telegram