ការពិតអ្នកទាត់កញ្ច្រែងក្មេងស្រីម្នាក់លក់ព្រីងផ្សារកំពង់ស្ពឺ គឺជាលោក ឡាក់ ប៊ុនធីម នាយករងរដ្ឋបាលសាលាក្រុងច្បារមន ត្រូវបានលោកអភិបាលក្រុងច្បារមន សម្រេចបញ្ចប់តួនាទីភារកិច្ចហើយ
សន្តិសុខសង្គម
84

ខេត្តកំពង់ស្ពឺ ៖ ទីបំផុតជនដែលបានទាត់កញ្ច្រែងក្មេងស្រីម្នាក់លក់ព្រីងផ្សារកំពង់ស្ពឺ បណ្ដាលឲ្យកំពប់ទៅលើដីកាលពីថ្ងៃទី១៩ ខែឧសភានោះ ការពិតគឺជាលោក ឡាក់ ប៊ុនធីម នាយករងរដ្ឋបាលសាលាក្រុងច្បារមន ត្រូវបានលោកអភិបាលក្រុងច្បារមន សម្រេចបញ្ចប់តួនាទីភារកិច្ច នៅថ្ងៃទី២១ ឧសភា ឆ្នាំ២០២១នេះហើយ ។

ករណីខាងលើនេះអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាងក៍ត្រូវបណ្តាញព័ត៍មានស្រង់ប្រសាសន៍ថា «នេះក្នុងនាមថ្នាក់ដឹកនាំខេត្ត មិនគាំទ្រចំពោះទង្វើរបស់មន្ត្រី ដែលយកតួនាទីភារកិច្ច ទៅអនុវត្តខុសវិជ្ជាជីវៈ ខុសក្រមសីលធម៌ រហូតធ្វើឲ្យប្រជាពលរដ្ឋស្លូតត្រង់ស្រក់ទឹកភ្នែកនោះឡើយ ។ ក្នុងន័យនេះ ខ្ញុំក៏សូមអំពាវនាវយ៉ាងទទូច ដល់ពុកម៉ែមាមីងបងប្អូនទាំងអស់ ដែលប្រកបរបររកទទួលទាន សូមមេត្តាស្ដាប់តាមការណែនាំរបស់អាជ្ញាធរ ដើម្បីធ្វើយ៉ាងណា យើងអាចរក្សាបាននូវសណ្ដាប់ធ្នាប់សាធារណៈ ដែលបង្កឡើងដោយភាពអាណាធិបតេយ្យរបស់បងប្អូនយើងមួយចំនួនតូច ។ សូមអរគុណ!» ៕



Telegram