ខេត្តកំពង់ចាម ៖ ជនសង្ស័យចំនួន ១២នាក់ រួមជាមួយនឹងម៉ូតូចំនួន៤គ្រឿង ដែលជិះធ្វើសកម្មភាព និងម៉ូតូរបស់ជនរងគ្រោះ១គ្រឿង ត្រូវបានសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ធ្វើការចាប់ឃាត់ខ្លួន ពាក់ព័ន្ធនឹងករណី ស្ទាក់វាយប្លន់យកម៉ូតូ នៅក្នុងភូមិសាស្រ្តស្រុកជើងព្រៃ និងស្រុកបាធាយ យ៉ាងសកម្ម ។
ជនសង្ស័យទាំងនេះ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ក្រោយកម្លាំងជំនាញ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោក នាយការិយាល័យនគរបាលស្រាល និងកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកបាធាយ សហការជាមួយកម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ពីលោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាមបើកការស្រាវជ្រាវបង្ក្រាបបាន ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស ស្ទាក់វាយប្លន់យកម៉ូតូ នៅក្នុងភូមិសាស្រ្តស្រុកជើងព្រៃ និងស្រុកបាធាយ
កំពង់ចាម ។
បច្ចុប្បន្នជនសង្ស័យទាំង១២នាក់ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម