រាជធានីភ្នំពេញ ៖ ផ្ទះលក់អីវ៉ាន់ចាយហួយមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យឆេះរងការខូចខាតទ្រព្យសម្បត្តិអស់មួយចំនួន បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅធ្វើការបាញ់ពន្លត់នៅវេលាម៉ោង ១១ និង៥០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ នៅផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ម្ចាស់ផ្ទះដែលឆាបឆេះនេះ មានឈ្មោះ យ៉ែម សារ៉េត ភេទ ប្រុស អាយុ៤១ឆ្នាំ មុខរបរលក់ឥវ៉ាន់ចាប់ហួយ ត្រូវបាន ឆ្លងចរន្តអគ្គីសនីឆេះផ្ទះថ្មប្រក់សង្ក័សី ទំហំ០៥ម៉ែត្រ x២០ម៉ែត្រ ឆេះបំផ្លាញម៉ូតូវ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HN-9933 និងអីវ៉ាន់ចាប់ហួយមួយចំនួន តែមិនរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។
ក្នុងនោះ ភ្លាមៗខណៈអគ្គិភ័យនេះកំពុងឆាបឆេះ ក៏មានការជួយអន្តរាគមន៍ពីខាង រថយន្តការិយា ល័យ អគ្គិភ័យ ចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ ០១ ឡាន ស្មើ 0៤ ម៉ែត្រគូប ទើបរលត់ទៅវិញ នៅម៉ោង ១២និង១៥ នាទីថ្ងៃត្រង់ ដដែល ៕