បន្ទាយមានជ័យ៖នាំគ្នាបមូលផ្តុំប្រើប្រាស់និងចែកចាយគ្រឿងញៀនត្រូវឃាត់ខ្លួនចំនួន៤នាក់និងវត្ថុតាងថ្នាំញៀនត្រុវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។
លោកវរៈសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ជនសង្ស័យ៤នាក់ដែលត្រូវឃាត់ខ្លួនមាន ១.ឈ្មោះ អួក រតនា ភេទប្រុសអាយុ៣៦ឆ្នាំ ២.ឈ្មោះ ឈុន គឹមសេង ភេទប្រុសអាយុ៣៨ឆ្នាំ ៣.ឈ្មោះ ជ្រុន វុទ្ធី ភេទប្រុសអាយុ២៥ឆ្នាំ ៤.ឈ្មោះ ហ៊ីន ធារ៉ា ភេទប្រុសអាយុ៣៤ឆ្នាំរស់នៅភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថា៖នៅពេលកងកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចេញល្បាតបានប្រទៈឃើញជនសង្ស័យ១ក្រុមកមពុងធ្វើសកម្មភាពប្រើប្រាស់គ្រឿងញៀនហើយបង្ក្រាបឃាត់ខ្លួនបាន៤នាក់វត្ថុតាងថ្នាំញៀនប្រភេទម្ស៉ៅក្រាមសថ្លាចំនួន៥កូនថង់តូចស្មើ៣.៥៣ក្រាមនិងយ៉ាម៉ាចំនួន៣គ្រាប់ស្មើ០.២៩ក្រាមមធ្យោបាយម៉ូតូ២គ្រឿងទូស័ព្ទដៃ៦គ្រឿងដែលឃាត់កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ស្ថិតភូមិក្បាលស្ពានមួយ សង្កាត់.ក្រុងប៉ោយប៉ែត។
លោកវរៈសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ថា៖ក្រោយឃាត់ខ្លួនជនសង្ស័យ៤នាក់ពីបទករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀនត្រូវនាំសាកសួរតាមចម្លើយសារភាពត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់៕ដោយ៖ចិត្រា